ប្រគល់រង្វាន់”ផ្កាយ Thang Gieng” និងលើកសរសើរ”និស្សិតល្អ៥យ៉ាង”
09/01/2017 08:37
(VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៧ទិ វាប្រពៃណីសិស្សានុសិស្ស និស្សិតនិងសមាគមនិស្សិតវៀតណាម (ថ្ងៃទី៩មករាឆ្នាំ១៩៥០-ថ្ងៃទី៩មករាឆ្នាំ២០១៧) នាយប់ថ្ងៃទី៨មករា នៅទីក្រុងហូជីមិញ បានប្រារព្វឡើងពិធីប្រគល់រង្វាន់៖ផ្កាយ Thang Gieng និងពិធីលើកសរសើរ៖”និស្សិតល្អ៥យ៉ាង” “សមូហភាពនិស្សិតល្អ៥យ៉ាង” ថ្នាក់មជ្ឈឹម ឆ្នាំ ២០១៦។
ប្រគល់រង្វាន់”ផ្កាយ Thang Gieng” និងលើកសរសើរ”និស្សិតល្អ៥យ៉ាង” (VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៧ទិវាប្រពៃណីសិស្សានុសិស្ស និស្សិតនិងសមាគមនិស្សិតវៀតណាម (ថ្ងៃទី៩មករាឆ្នាំ១៩៥០-ថ្ងៃទី៩មករាឆ្នាំ២០១៧) នាយប់ថ្ងៃទី៨មករា នៅទីក្រុងហូជីមិញ បានប្រារព្វឡើងពិធីប្រគល់រង្វាន់៖ផ្កាយ Thang Gieng និងពិធីលើកសរសើរ៖”និស្សិតល្អ៥យ៉ាង” “សមូហភាពនិស្សិតល្អ៥យ៉ាង” ថ្នាក់មជ្ឈឹម ឆ្នាំ ២០១៦។ ថ្លែងមតិនៅទីនេះ លោកស្រី Truong Thi Mai ប្រធានគណៈកម្មា ធិការចលនាប្រជាជនមជ្ឈឹមបានសង្កត់ធ្ងន់ថា៖ “ ដោយតួនាទីជាអង្គការនយោបាយសង្គម របស់និស្សិត សមាគមនិស្សិតវៀត ណាមដើរតួនាទីដ៏សែនសំខាន់ លើកទឹកចិត្ត គាំទ្រនិស្សិតវៀតណាមត្រៀមខ្លួនជា ស្រេចចំពោះគោលដៅអភិវឌ្ឍន៍ប្រទេសជាតិ។ ដោយសេចក្ដីប្រាថ្នា និងសុឆ័ន្ទះរបស់ ជំនាន់វ័យក្មេង និស្សិតវៀតណាមនាបច្ចុប្បន្ន នឹងបន្តពង្រឹងនិងពង្រីកប្រពៃណីដ៏ភ្លឺ ស្វាងរបស់ជំនាន់មុនៗ។” ឆ្នាំនេះ កិត្តិនាម” និស្សិតល្អប្រាំយ៉ាង” ថ្នាក់មជ្ឈឹម ត្រូវបានប្រគល់ជូននិស្សិត ឆ្នើមចំនួន៥៣រូប ដែលបានបំពេញល្អបទដ្ឋានទាំងប្រាំគឺ៖សិលធម៌ល្អ សិក្សារៀនសូត្រ ល្អ កម្លាំងកាយមាំមួន ធ្វើសកម្មភាពស្ម័គ្រចិត្តល្អ និងធ្វើសមាហរណកម្មល្អ។ កិត្តិនាម” សមូហភាពនិស្សិតល្អប្រាំយ៉ាង” ថ្នាក់មជ្ឈឹមត្រូវបានប្រគល់អោយសមូហភាពឆ្នើមចំ នួន១២។ រួមជាមួយគ្នានោះ រង្វាន់”ផ្កាយ Thang Gieng ”ឆ្នាំ ២០១៦ត្រូវបានប្រគល់ អោយនិស្សិតឆ្នើមចំនួន១០០នាក់ផងដែរ៕
Related






