VOV WorldVOV World
ប្រគល់រង្វាន់អាជីវករវ័យក្មេងអាស៊ាន+៣ ឆ្ពោះទៅការអភិវឌ្ឍន៦និរន្តរភាព
14/12/2015 10:19
(VOV)_នាយប់ថ្ងៃទី១៣ ធ្នូ ពិធីប្រគល់រង្វាន់៖ អាជីវករវ័យក្មេងអាស៊ាន+៣ ឆ្ពោះទៅការអភិវឌ្ឍន៍និរន្តរភាព ឆ្នាំ ២០១៥ ត្រូវបានប្រារព្វឡើងនៅទីក្រុងហូជី​មិញ(ភាគខាងត្បូងវៀតណាម)។ នេះគឺជាព្រឹត្តិការណ៍ ដែលស្ថិតនៅក្នុងវេទិកា៖អាជីវករវ័យក្មេងអាស៊ាន ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ។
ប្រគល់រង្វាន់អាជីវករវ័យក្មេងអាស៊ាន+៣ ឆ្ពោះទៅការអភិវឌ្ឍន៦និរន្តរភាព
ប្រគល់រង្វាន់អាជីវករវ័យក្មេងអាស៊ាន+៣ ឆ្ពោះទៅការអភិវឌ្ឍន៦និរន្តរភាព (VOV)_នាយប់ថ្ងៃទី១៣ ធ្នូ ពិធីប្រគល់រង្វាន់៖ អាជីវករវ័យក្មេងអាស៊ាន+៣  ឆ្ពោះទៅការអភិវឌ្ឍន៍និរន្តរភាព ឆ្នាំ ២០១៥ ត្រូវបានប្រារព្វឡើងនៅទីក្រុងហូជី​មិញ (ភាគខាងត្បូងវៀតណាម)។ នេះគឺជាព្រឹត្តិការណ៍ ដែលស្ថិតនៅក្នុងវេទិកា៖អាជីវករ វ័យក្មេងអាស៊ាន ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ។           នៅពិធីនេះ អាជីវករវ័យក្មេងឆ្នើមចំនួន១២រូបរបស់ប្រទេសអាស៊ានទាំង១០  ​និងប្រទេសសន្ទនាចំនួន៣ទៀតគឺ ជប៉ុន កូរ៉េខាងត្បូង និងចិនត្រូវបានប្រគល់ជូន រង្វាន់ដ៏ថ្លៃថ្លានេះ។ លោក Lam Ngoc Minh នាយកប្រតិបត្តិ ក្រុមហ៊ុនទទួលខុស​ត្រូវ ​មានកំរិតពាណិជ្ជកម្ម និងផលិតកម្មពូក Mousse​ Lien A និងជាអនុប្រធាន​សមាគម អាជីវករវ័យក្មេងទីក្រុងហូជីមិញ អាជីវករវៀតណាម ទទួលបានរង្វាន់លើកនេះ បាន ចែករំលែកថា៖           “ នេះគឺជារង្វាន់អន្តរជាតិ ដែលខ្ញុំជាដំណាងតែម្នាក់គត់របស់ប្រទេសជាតិ។​  ខ្ញុំសប្បាយរីករាយណាសស់។ សេចក្ដីសប្បាយរីករាយនេះនឹងជួយអោយខ្ញុំយល បានថា៖ ខ្លួន​ត្រូវខំប្រឹងប្រែងថែមទៀត ដើម្បីក្រុមហ៊ុនអភិវឌ្ឍន៍កាន់តែខ្លាំងក្លា​។  តាមខ្ញុំ​ ជាអាជីវករគឺមិនគ្រាន់តែអភិវឌ្ឍន៍សហគ្រឆាសប៉ុណ្ណោះទេ ថែមទាំង ត្រូវអភិវឌ្ឍន៍សហគមន៍ទៀតផង។ រង្វាន់នេះបង្កើតកម្លាំងចលករ ជំរុញអោយខ្ញុំខំប្រឹង ប្រែង​រួមវិភាគទានអោយទីក្រុងហុជីមិញ អោយសហគមន៍ច្រើនថែមទៀត។”            ពិធីប្រគល់រង្វាន់៖ អាជីវករវ័យក្មេងអាស៊ាន+៣ ឆ្ពោះទៅការអភិវឌ្ឍន៍និរន្តរភាព ឆ្នាំ ២០១៥នេះ ជាសកម្មភាពកត់សម្គាល់ លើកដម្កើង និងលើកទឹកចិត្ត​អា ជីវករវ័យក្មេងឆ្នើម ក្នុងប្លុកអាស៊ាន+៣ បានកសាង បញ្ជាណែនាំអង្គភាពអាជីវ កម្មអភិវឌ្ឍន៍និរន្តរភាព៕