បរិមាណភ្ញៀវទេសចរណ៍នៅតំបន់មួយចំនួនកើនយ៉ាងខ្លាំងក្នុងបុណ្យចូលឆ្នាំថ្មី ប្រពៃណី
11/02/2016 09:20
(VOVworld) - មន្ទីរគយនៅច្រកទ្វារព្រលានយន្តហោះ អន្តរជាតិ Noi Bai នៅរដ្ឋធានីហាណូយបានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី៧ កុម្ភៈដល់ថ្ងៃទី១០ កុម្ភៈ (ត្រូវនឹងថ្ងៃ ទី២៩ ខែទី១២ ឆ្នាំ២០១៥ ដល់ថ្ងៃទី៣ ខែ ទី១ ឆ្នាំ ២០១៦ តាមច័ន្ទគតិ) មានភ្ញៀវជាង៥ម៉ឺន៣ពាន់នាក់បានចេញចូលទីក្រុងហាណូយតាមច្រកទ្វារព្រលានយន្តហោះអន្តរជាតិ Noi Bai។

ភ្ញៀវទេសចរណ៍អន្តរជាតិទៅទស្សនាតំបន់ជនបទវៀតណាម (VOVworld) - មន្ទីរគយនៅច្រកទ្វារព្រលានយន្តហោះអន្តរជាតិ Noi Bai នៅរដ្ឋធានី ហាណូយបានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី៧ កុម្ភៈដល់ថ្ងៃទី១០ កុម្ភៈ (ត្រូវនឹងថ្ងៃទី ២៩ ខែទី១២ ឆ្នាំ២០១៥ ដល់ថ្ងៃទី៣ ខែ ទី១ ឆ្នាំ២០១៦ តាមច័ន្ទគតិ) មានភ្ញៀវជាង ៥ម៉ឺន៣ពាន់នាក់បានចេញចូលទីក្រុងហាណូយតាមច្រកទ្វារព្រលានយន្តហោះ អន្តរជាតិ Noi Bai។ក្នុងចំណោមភ្ញៀវទាំងនេះ ភាគច្រើនគឺអាណិកជនវៀតណាម វិលត្រឡប់មកស្រុកកំណើតនិងភ្ញៀវទេសចរណ៍អន្តរជាតិ។ ក្នុងរយៈពេល៣ថ្ងៃដើមនិទាឃរដូវឆ្នាំវកអដ្ឋស័ក២០១៦ ទីក្រុង Da Nang ភាគ កណ្ដាលវៀតណាមបានទទួលភ្ញៀវទេសចរណ៍ជាង២សែននាក់ កើនឡើង១៦% បើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ ក្នុងនោះ បរិមាណភ្ញៀវអន្តរជាតិគឺ ៧៨ពាន់នាក់។លោក Tran Chi Cuong នាយករងមន្ទីរវប្បធម៌ - កីឡានិងទេសចរ ណ៍ទីក្រុង Da Nang បានឲ្យដឹងថា៖ “ឆ្នាំនេះ គោលដៅរបស់ទីក្រុងគឺខំប្រឹងប្រែងលើកកំពស់គុណភាព សេវាកម្មទេស ចរណ៍។ទីពីរគឺបើកទូលាយបន្ថែមសេវាកម្មកំសាន្ត សំដៅបង្កើនបន្ថែមរយៈពេល ស្នាក់នៅទីក្រុងរបស់ភ្ញៀវទេសចរណ៍”៕
Related





