VOV WorldVOV World
បរិមាណជនចំណាកស្រុកទៅកាន់អ៊ីតាលីហួសពីបរិមាណទៅកាន់ក្រិច
14/05/2016 09:01
(VOVworld) - នេះជាលើកដំបូងចាប់តាំងពីខែមិថុនា ឆ្នាំ២០១៥មក បរិមាណជនចំណាកស្រុកទៅកាន់ អ៊ីតាលីហួសពីបរិមាណជនចំណាកស្រុកទៅកាន់ ក្រិចហើយនិន្នាការនេះអាចធ្វើឲ្យអ៊ីតាលីម្ដងទៀត ក្លាយទៅជាគោលដៅចម្បងរបស់ជនចំណាកស្រុកដែលចង់ស្វែងរកអនាគតនៅទ្វីបអឺរ៉ុប។
បរិមាណជនចំណាកស្រុកទៅកាន់អ៊ីតាលីហួសពីបរិមាណទៅកាន់ក្រិច
ជនចំណាកស្រុកឆ្លងសមុទ្រមេឌីទេរ៉ាណេដើម្បីទៅកាន់អ៊ីតាលី (រូបថត៖Reuters) (VOVworld) - នេះជាលើកដំបូងចាប់តាំងពីខែមិថុនា ឆ្នាំ២០១៥មក បរិមាណជន ចំណាកស្រុកទៅកាន់អ៊ីតាលីហួសពីបរិមាណជនចំណាកស្រុកទៅកាន់ក្រិចហើយ និន្នាការនេះអាចធ្វើឲ្យអ៊ីតាលីម្ដងទៀតក្លាយទៅជាគោលដៅចម្បងរបស់ជនចំណាក ស្រុកដែលចង់ស្វែងរកអនាគតនៅទ្វីបអឺរ៉ុប។គិតតាំងពីដើមឆ្នាំមក មានជនចំណាក ស្រុកជិត៤ម៉ឺននាក់ទៅកាន់អ៊ីតាលីក្រោយពីឆ្លងសមុទ្រមេឌីទេរ៉ាណេ កើនឡើង ២៥%បើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ។សារព័ត៌មានអ៊ីតាលីចាត់ទុកថា ការកើនឡើងនៃបរិមាណជនចំណាកស្រុកទៅកាន់ប្រទេសនេះគឺ ដោយសារកិច្ច ព្រមព្រៀងរវាង EU និងទួរគីចូលជាធរមានចាប់តាំងពីខែមិនា ហើយផ្លូវ Balkan បានបិទទ្វារ។ក្នុងពេលនោះ ខ្សែព្រំដែនរវាងអ៊ីតាលីជាមួយ បារាំង អូទ្រីសនិង ស្លូវេនី ត្រូវបានត្រួតពិនិត្យយ៉ាងតឹងរឹង បណ្ដាលឲ្យជនចំណាក ស្រុកនៅអ៊ីតាលី មិនអាចទៅកាន់កន្លែងដទៃទៀតបាន៕ 

More