VOV WorldVOV World
បរិស័ទសាសនារួមចំណែកសកម្មចូលក្នុងការអភិវឌ្ឍន៍របស់ប្រទេសជាតិ
08/11/2016 10:32
(VOVworld)-នាព្រឹកថ្ងៃទី៨វិច្ឆិកានៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការចលនា ប្រជាជនមជ្ឈឹមលោកស្រី Truong Thi Mai បានអញ្ជើញជួបប្រាស្រ័យ
បរិស័ទសាសនារួមចំណែកសកម្មចូលក្នុងការអភិវឌ្ឍន៍របស់ប្រទេសជាតិ
ប្រធានគណៈកម្មាធិការចលនា ប្រជាជនមជ្ឈឹមលោកស្រី Truong Thi Mai បានអញ្ជើញជួបប្រាស្រ័យជាមួយសមាជិក សមាជិកាសភាជាបរិស័ទសាសនា (VOVworld)-នាព្រឹកថ្ងៃទី៨វិច្ឆិកានៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការ ចលនា ប្រជាជនមជ្ឈឹមលោកស្រី Truong Thi Mai បានអញ្ជើញជួបប្រាស្រ័យ ជាមួយសមាជិក សមាជិកាសភាជាបរិស័ទសាសនា ដែលកំពុងចូលរួមកិច្ចប្រជុំ លើកទី២ រដ្ឋសភានីតិ កាលទី១៤។ នៅក្នុងជំនួបនេះ បរិស័ទទាំងអស់ត្រូវបាន អះអាងថា នឹងបន្តផ្តល់យោបល់ ចូលក្នុងសេចក្តីព្រាងច្បាប់ជំនឿសាសនាដែល កំពុងបានរដ្ឋសភាពិនិត្យនិងអនុម័តនៅ ក្នុងកិច្ចប្រជុំលើកទី២ ហើយចាត់ទុក នេះជាការរួមចំណែកសកម្មទៅក្នុងការអភិវឌ្ឍន៍ វិស័យសាសនានៅវៀតណាម។ អញ្ជើញថ្លែងមតិនៅទីនេះ លោកស្រី Truong Thi Mai បានទទួលស្គាល់និងវាយ តម្លៃខ្ពស់ចំពោះរាល់ការរួមចំណែករបស់បរិស័ទជាសមាជិក សមាជិកាសភា។ លោកស្រី Truong Thi Mai ជឿជាក់ថា សមាជិកសមាជិកាសភាជា បរិស័ទ សាសនាគប្បីបន្តបំពេញល្អភារកិច្ចរបស់ខ្លួន រួមចំណែកជាក់ស្តែងក្នុងនាមជា តំណាងរបស់ប្រជាជន ត្រូវបានប្រជាជនជឿទុកចិត្តជ្រើសតាំងជាសមាជិក សមាជិកា សភា៕

More