បរិយាកាសសប្បាយរីករាយទទួលបុណ្យគ្រីសម៉ាស់នៅវៀតណាម
25/12/2016 08:55
(VOVworld)-រួមជាមួយបរិយាកាសទទួលបុណ្យគ្រីសម៉ាស់លើទូទាំងប្រទេសនោះ នាយប់ថ្ងៃទី២៤ធ្នូ ប្រជាជនរដ្ឋធានីហាណូយបាននាំគ្នាហូរមកវិហារកាតូលិចនិងកន្លែង
បរិយាកាសទទួលបុណ្យណូអែលនៅទីក្រុងហាណូយ (VOVworld)-រួមជាមួយបរិយាកាសទទួលបុណ្យគ្រីសម៉ាស់លើទូទាំងប្រទេសនោះ នាយប់ថ្ងៃទី២៤ធ្នូ ប្រជាជនរដ្ឋធានីហាណូយបាននាំគ្នាហូរមកវិហារកាតូលិចនិង កន្លែង កំសាន្តនានាដើម្បីទទួលបុណ្យណូអែល។ នៅវិថីដូចជា Luong Van Can, Hang Ma, Hang Luoc, Trang Tien និង Ba Trieu ត្រូវបានគ្របដណ្តបដោយពន្លឺភ្លើង ចែង ចាំងលើដើមស្រល់ និងរូបតាណូអែល ជាដើម។ បរិយាកាសទទួលបុណ្យគ្រីស ម៉ាស់ឆ្នាំនេះក៏បានទាក់ទាញមនុស្សច្រើនទៅទស្សនាមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ ដូចជា Vincom Ba Trieu. Lotte Lieu Giai ឬ Royal City Nga Tu So។ លោក Truong Tuan Hiep នៅ ខ័ណ្ឌThanh Xuan បានឲ្យដឹងថា៖ “មកដល់ទីនេះខ្ញុំមានអារម្មណ៍សប្បាយណាស់ ហើយមនុស្សច្រើនក៏មកទី នេះ ដើម្បីរួមសប្បាយជាមួយបុណ្យណូអែលដែរ។ បុណ្យនេះគឺសម្រាប់មនុស្ស គ្រប់រូប មិនត្រឹមតែសម្រាប់លោកខាងលិចនោះទេ។ សូមប្រសិទ្ធិពរជូនឲ្យគ្នា យើងមានជីវ ភាពសុខសាន្តត្រាន បុណ្យគ្រីសម៉ាស់សប្បាយរីករាយនិងឆ្នាំថ្មី ពោរពេញទៅដោយ សុភមង្គល”។ ក្នុងពេលជាមួយគ្នានោះ នៅទីក្រុងហូជីមិញវិញ មនុស្សរាប់ហ្មឺននាក់បាន ហូរមកកណ្តាលទីក្រុងដើម្បីទទួលបុណ្យណូអែលផងដែរ៕
Related





