VOV WorldVOV World
បរិយាកាសវិនិយោគ អាជីវកម្មនៃបណ្ដាខេត្ត ទីក្រុងមានការផ្លាស់ប្តូរឡើងវិញ
16/04/2015 10:24
(VOV)_នាថ្ងៃទី១៦ មេសា សភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម ( VCCI ) និងស្ថាប័នអភិវឌ្ឍន៍អន្តរជាតិអាមេរិក ( USAID ) បានប្រកាស​របាយការណ៍​ប្រចាំឆ្នាំ ស្ដីពីសន្ទស្សន៍សមត្ថភាពប្រកួតប្រជែងថ្នាក់ខេត្ត ( PCI) ២០១៤។ ឆ្នាំនេះ Da Nang បន្តដើរតួនាទីនាំមុខ ក្នុងបញ្ជីលំដាប់ថ្នាក់ PCI ២០១៤
បរិយាកាសវិនិយោគ អាជីវកម្មនៃបណ្ដាខេត្ត ទីក្រុងមានការផ្លាស់ប្តូរឡើងវិញ
ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម លោក Vu Tien Loc (VOV)_នាថ្ងៃទី១៦ មេសា សភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម  ( VCCI ) និងស្ថាប័នអភិវឌ្ឍន៍អន្តរជាតិអាមេរិក ( USAID ) បានប្រកាស​របាយ ការណ៍​ប្រចាំឆ្នាំ ស្ដីពីសន្ទស្សន៍សមត្ថភាពប្រកួតប្រជែងថ្នាក់ខេត្ត ( PCI) ២០១៤។  ឆ្នាំនេះ  Da Nang បន្តដើរតួនាទីនាំមុខ ក្នុងបញ្ជីលំដាប់ថ្នាក់ PCI ២០១៤ ហើយបន្ទាប់ មកនោះគឺ​​ខេត្ត Dong Thap , Lao Cai ។ នេះក៏គឺជា​លើកដំបូង ក្នុងរយៈពេល១០ឆ្នាំ  របាយការណ៍ PCI មជ្ឈមណ្ឌល​លសេដ្ឋកិច្ច​ធំបំផុតគឺ​ទីក្រុង​ហូជីមិញ មានវត្តមាន ក្នុងចំណោមខេត្ត ទីក្រុងចំនួន៥ មានគុណ​ភាពបញ្ជាណែនាំល្អបំផុតក្នុងទូទាំងប្រទេស។           ថ្លែងមតិនៅទីនេះ ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម លោក  Vu Tien Loc បានអោយដឹងថា៖  “លទ្ធផលនៃការស្រាវជ្រាវអង្គភាពអាជីវកម្មចំនួនជិត១១ ៥០០អង្គភាព ​បានសរ អោយឃើញនូវភាពផ្លាស់ប្តូរ​ក្នុងបរិយាកាសអាជីវកម្ម។ អង្គភាពអាជីវ​កម្មក្នុងប្រទេស  និងក្រៅប្រទេស សុទ្ធតែមានសុទិដ្ឋិនិយមជាង អំពីសន្ទស្សន៍​អាជីវកម្មនាពេលខាង មុខនេះ។ “ រីឯ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Ted Osius បានអះអាងថា៖ “PCI ជាឧបករណ៍នយោបាយដ៏សែនសំខាន់ ពីព្រោះ វាបានបង្ហាញនូវ​សម្លេងរបស់ អង្គភាពអាជីវកម្ម។ ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ តួនាទីរបស់ PCI ត្រូវបានទទួល ស្គាល់យ៉ាងទូលំទូលាយ ក្នុងការជំរុញគុណភាពបញ្ជាណែនាំសេដ្ឋកិច្ចនៅវៀតណាម  ជាពិសេសគឺក្នុងដំណាក់កាលនាបច្ចុប្បន្ន ពេលដែល ​ការកែទម្រង់គុណភាពបញ្ជា ណែនាំសេដ្ឋកិច្ចដើរតួនាទីសំខាន់ ដើម្បីវៀតណាម​ទទួ លបានផលប្រយោជន៍នានា  ពីបណ្ដាកិច្ចព្រមព្រៀងទ្វេភាគីជាមួយអាមេរិក ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មនានា  ក្នុងក្របខ័ណ្ឌ WTO ៕”