ប្រជាពលរដ្ឋជប៉ុនព្រួយបារម្ភអំពីលទ្ធភាពដែលកើតមានឡើងការប៉ះទង្គិចជាមួយចិននៅកោះជំលោះ
14/09/2016 10:52
(VOVworld) - ទីភ្នាក់ងារសារព័ត៌មាន Kyodo ដកស្រង់ លទ្ធផលនៃការស្ទង់មតិប្រកាសនាថ្ងៃទី១៣ កញ្ញា ឲ្យ ដឹងថា មាន៨០%នៃបរិមាណជនជប៉ុនដែលបានសួរ នោះ សំដែងការព្រួយបារម្ភថា ភាពតានតឹងកាន់តែ កើនឡើងរវាងជប៉ុននិងចិនទាក់ទិនដល់កោះជំលោះនៅសមុទ្រ Hoa Tung អាចនាំទៅករណីប៉ះទង្គិចយោធា។

ប្រជុំកោះ Senkaku/Diaoyu ដែលទាំងជប៉ុននិងចិនអះអាងនូវអធិបតេយ្យភាព (រូបថត៖Reuters) (VOVworld) - ទីភ្នាក់ងារសារព័ត៌មាន Kyodo ដកស្រង់លទ្ធផលនៃការស្ទង់មតិ ប្រកាសនាថ្ងៃទី១៣ កញ្ញា ឲ្យដឹងថា មាន៨០%នៃបរិមាណជន ជប៉ុនដែលបានសួរ នោះ សំដែងការព្រួយបារម្ភថា ភាពតានតឹងកាន់តែកើនឡើងរវាងជប៉ុន និងចិន ទាក់ទិនដល់កោះជំលោះនៅសមុទ្រ Hoa Tung អាចនាំទៅករណីប៉ះទង្គិចយោធា។ តាមនោះ ៣៥%នៃបរិមាណអ្នកបានសួរសំដែងការព្រួយបារម្ភយ៉ាងខ្លាំង និង៤៥% ដែលសំដែងការព្រួយបារម្ភបង្គួរអំពីឧបាយកលរបស់ចិន សំដៅបំបែកការគ្រប់ គ្រងរបស់ជប៉ុនចំពោះប្រជុំកោះដែលតូក្យូហៅថា Senkaku។ប្រជុំកោះនេះ ស្ថិតនៅ ចម្ងាយ៤រយគីឡូម៉ែត្រពីកោះ Okinawa របស់ជប៉ុន ហើយកំពុងស្ថិតនៅ ក្រោមការ គ្រប់គ្រងរបស់ប្រទេសនេះ ប៉ុន្តែចិនក៏បានប្រកាសអធិបតេយ្យភាព ចំពោះប្រជុំ កោះដែលគេហៅថា Diaoyu នេះផងដែរ៕
Related





