VOV WorldVOV World
ប្រជាពលរដ្ឋអាមេរិកភាគច្រើនគាំទ្រការប្រក្រតីទំនាក់ទំនងជាមួយគុយបា
22/07/2015 07:11
(VOVworld) - លទ្ធផលនៃការស្ទង់សាធារណៈមតិថ្មី បំផុតដែលទើបនឹងត្រូវបាន ប្រកាសនៅអាមេរិកបាន សឲ្យឃើញថា៖ ប្រជាពលរដ្ឋអាមេរិកភាគច្រើនគាំ ទ្រការ ប្រក្រតីទំនាក់ទំនងជាមួយគុយបា។
ប្រជាពលរដ្ឋអាមេរិកភាគច្រើនគាំទ្រការប្រក្រតីទំនាក់ទំនងជាមួយគុយបា
ប្រជាពលរដ្ឋអាមេរិកភាគច្រើនគាំទ្រការប្រក្រតីទំនាក់ទំនងជាមួយគុយបា (Image: VNA) (VOVworld) - លទ្ធផលនៃការស្ទង់សាធារណៈមតិថ្មីបំផុតដែលទើបនឹងត្រូវបាន  ប្រកាសនៅអាមេរិកបានសឲ្យឃើញថា៖ ប្រជាពលរដ្ឋអាមេរិកភាគច្រើនគាំទ្រ ការ ប្រក្រតីទំនាក់ទំនងជាមួយគុយបា។ ៧៥% នៃប្រជាពលរដ្ឋអាមេរិកចូលរួម ការ ស្ទង់មតិនេះបានចាត់ទុកថា៖ ប្រទេសនេះគប្បីមានទំនាក់ទំនងជាមួយ គុយបា។ ក្រៅពីនោះ ៥៨% នៃប្រជាពលរដ្ឋគាំទ្រសេចក្តីសម្រេចចិត្តរបស់ ប្រធានាធិបតី​ Barack Obama ក្នុងការប្រក្រតីជាមួយ La Habana ខណៈដែល  ៤៨% ជនអាមេរិកគាំទ្រលុបចោលមួយផ្នែកឬទាំងស្រុងបទហ៊ុំព័ទ្ធសេដ្ឋកិច្ច ចំពោះគុយបា។ ការស្ទង់សាធារណៈមតិត្រូវបានទីភ្នាក់ងារសារព័ត៌មាន AP របស់អាមេរិក និងក្រុមហ៊ុនស្រាវជ្រាវ GfK​ សហការរៀបចំឡើងមួយសប្តាហ៍ មុនពេលអាមេរិក និងគុយបាបើកស្ថានទូតជាផ្លូវការនៅប្រទេសនិមួយៗ៕