ប្រកាសរូបថតរបស់មុខសញ្ញាចំនួន២ដែលត្រូវសង្ស័យជាបក្ខពួកក្នុងការពង្រត់ចំណាប់ខ្មាំងនៅម៉ាលី
24/11/2015 08:18
(VOVworld) - នាថ្ងៃទី២៣ វិច្ឆិកា រដ្ឋអំណាចម៉ាលីបាន ប្រកាសរូបថតអំពីបុរស មួយនាក់និងនារីមួយនាក់ ដែលត្រូវសង្ស័យជួយឧបត្ថម្ភរៀបចំផែនការវាយប្រ ហារសណ្ឋានគារ Radisson Blu នៅរដ្ឋធានី Bamako នាថ្ងៃទី២០ វិច្ឆិកា កន្លងទៅ ដែលបណ្ដាលឲ្យមនុស្សចំនួន១៩នាក់ស្លាប់។
ប៉ូលីសម៉ាលីយាមល្បាតនៅខាងក្រៅសណ្ឋាគារ Radisson Blu (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី២៣ វិច្ឆិកា រដ្ឋអំណាចម៉ាលីបានប្រកាសរូបថតអំពីបុរសមួយ នាក់និងនារីមួយនាក់ដែលត្រូវសង្ស័យជួយឧបត្ថម្ភរៀបចំផែនការវាយប្រហារ សណ្ឋានគារ Radisson Blu នៅរដ្ឋធានី Bamako នាថ្ងៃទី២០ វិច្ឆិកា កន្លងទៅ ដែល បណ្ដាលឲ្យមនុស្សចំនួន១៩នាក់ស្លាប់។តាមប្រភពព័ត៌មានមួយពីក្រសួងសន្តិសុខ ម៉ាលី មុខសញ្ញាចំនួន២រូបពោលខាងលើត្រូវជាប់សង្ស័យមានទំនាក់ទំនងជាមួយ ពួកភេរវករដែលបានវាយប្រហារសណ្ឋាគារ។ក្រុមរណសិរ្សរំដោះ Massina (MLF) បានក្លាយទៅជាក្រុមទី៣ដែលទទួលស្គាល់ជាជនដៃដល់ក្នុងការវាយ ប្រហារពោល ខាងលើ។មុននោះ ក្រុម Al Mourabitoun និងបណ្ដាញភេរវកម្មអន្តរ ជាតិ Al-Qaeda នៅតំបន់អាហ្វ្រិកខាងជើង (AQMI) សុទ្ធតែទទួលស្គាល់ ជាមេគំនិតចំពោះការវាយ ប្រហារនេះដែរ៕
Related





