ប្រកាសសន្ទស្សន៍អាជីវកម្មឆ្នាំ ២០១៣
28/04/2014 09:06
(VOV)_តាមរបាយការណ៍ដែលបានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមប្រកាសនាថ្ងៃទី ២៧ មេសា ថា៖ ជួរអាជីវករវៀតណាម ត្រូវ

(VOV)_តាមរបាយការណ៍ដែលបានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀត ណាម ប្រកាសនាថ្ងៃទី ២៧ មេសា ថា៖ ជួរអាជីវករវៀតណាម ត្រូវបានយកចិត្ត ទុកដាក់ជា ច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែ ការយល់ដឹងអំពីការធ្វើអាជិវកម្មនៅ វៀត ណាម នៅទាប បើប្រៀបនឹងប្រទេសផ្សេងៗ ដែលមានកំរិតអភិវឌ្ឍន៍ដូចគ្នា។ ជាក់ស្ដែងគឺ៖ អត្រាមនុស្សពេញវ័យនៅវៀតណាមយល់ឃើញឱកាសធ្វើអាជីវកម្ម ថ្មីក្នុង ឆ្នាំ២០១៣ ទទួលបានតែ៣៧% និងកំរិតជាមធ្យមរបស់ប្រទេសនានាដែល មានកំរិតអភិវឌ្ឍន៍ដូចគ្នាគឺ៦០%។ លោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម បានអោយដឹងថា៖ លោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (http://www.tapchitaichinh.vn/) “សន្ទស្សន៍អាជីវកម្មនៅវៀតណាមឆ្នាំ ២០១៣ជាគំនូរទូទៅ១ ស្ដីពីលក្ខណះ ពិសេសធ្វើអាជីវកម្មនៅវៀតណាម ក្នុងដំណាក់កាលអភិវឌ្ឍន៍អាជីវកម្មនិមួយៗ។ ដោយបានចូលរួមការស្រាវជ្រាវ សន្ទស្សន៍អាជីវកម្មសកល នេះគឺជាលើកដំ បូង វៀតណាមមានរបាយការណ៍ ដើម្បីប្រៀបធៀបការអភិវិឌ្ឍន៍របស់វៀតណាម ជា មួយប្រទេសអភិវឌ្ឍន៍នានាលើពិភពលោក ពិសេសគឺបណ្ដាប្រទេសមានកំរិត អភិវឌ្ឍន៍ស្មើវៀតណាម។ របាយការណ៍នេះនឹងបំរើអោយដំណើការកសាងគោល នយោបាយ និងចេញសេចក្ដីសម្រេចចិត្តអភិវឌ្ឍន៍អង្គភាពអាជីវកម្មនានា ក្នុង រយៈពេលខាងមុខនេះ៕”
Related





