ប្រឡងប្រណាំងផលិតកម្មក្នុងប៉ុន្មានថ្ងៃដើមឆ្នាំថ្មី
05/01/2015 06:53
(VOV)_ក្នុងប៉ុន្មានថ្ងៃដើមឆ្នាំថ្មី ២០១៥ នៅបណ្ដាការដ្ឋាន រោងចក្រ ស្ថាប័ន អង្គការ បរិយាកាសធ្វើការងារបានប្រព្រឹត្តទៅយ៉ាងផុលផុស ប្រញាប់ប្រញ៉ាល។

គំរោងការណ៍ផ្លូវល្បឿនលឿន Ha Noi – Hai Phong (VOV)_ក្នុងប៉ុន្មានថ្ងៃដើមឆ្នាំថ្មី ២០១៥ នៅបណ្ដាការដ្ឋាន រោងចក្រ ស្ថាប័ន អង្គការ បរិយាកាសធ្វើការងារបានប្រព្រឹត្តទៅយ៉ាងផុលផុស ប្រញាប់ប្រញ៉ាល។ នៅការ ដ្ឋានសាងសង់ផ្លូវអាកាស Gia Lam នៃគំរោងការណ៍ផ្លូវល្បឿនលឿន Ha Noi – Hai Phong កម្មករឧស្សាហ៍ព្យាយាមធ្វើការយ៉ាងមមាញឹក ដើម្បីធានាកាលកំណត់ គឺនា ចុងឆ្នាំនេះនឹងដាក់អោយដំណើការគំរោងការណ៍ផ្លូវល្បឿនលឿន Ha Noi – Hai Phong ដោយមានប្រវែងជាង១០០គីឡូម៉ែត្រ។ នៅបណ្ដាកំពង់ផែសមុទ្រ ច្រកទ្វា ព្រំដែន សកម្មភាពទាំងឡាយនៅប្រព្រឹត្តទៅជាធម្មតា។ នៅច្រកទ្វាព្រំដែនអន្តរ ជាតិនៅខេត្ត Lang Son គិតជាមធ្យមក្នុង១ថ្ងៃមានមនុស្សចំនួន១ពាន់នាក់ចេញ ចូល។លោក Hoang Khanh Hoa នាយក នាយកដ្ឋានគយ Lang Son បានអោយ ដឹងថា៖ “ នាប៉ុន្មានថ្ងៃនេះ នៅប្រទេសចិនក៏បានឈប់សំរាក់បុណ្យចូលឆ្នាំថ្មីសកល ដូច្នេះបានជាបរិមាណទំនិញឆ្លងដែនបានថយចុះ ប៉ុន្តែបរិមាណភ្ញៀវទេសចរណ៍ នៅកើនឡើងខ្ពស់។ ស្ថាប័នជំនាញទាំងអស់នៅច្រកទ្វាព្រំដែនបានធ្វើការ២៤/ ២៤ម៉ោង ដើម្បីបំពេញបែបបទឆ្លងដែនអោយទំនិញនិងភ្ញៀវប្រកបដោយងាយ ស្រួល។ ” បរិយាកាសធ្វើការយ៉ាងផុលផុស ប្រញាប់ប្រញ៉ាលនៅគ្រប់ស្ថាប័ន អង្គការ នាថ្ងៃដើមឆ្នាំនេះ បានរួមចំណែកសម្រេចភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម របស់ ប្រទេសជាតិក្នុងត្រីមាសទី១ឆ្នាំ២០១៥៕
Related





