ប្រមូលផ្ដុំគ្រប់ប្រភពកំលាំងលើកកំពស់គុណភាពពិនិត្យព្យាបាលជំងឺនៅទីក្រុងហូជីមិញ។
07/09/2013 09:14
VOV-បក្សនិងរដ្ឋបានយកចិត្តទុកដាក់ជាពិសេសដល់ការងារថែទាំការពារសុខភាពប្រជាជន។

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Tan Dung បានធ្វើការជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ (VOV) VOV-នាព្រឹកថ្ងៃទី៧កញ្ញានៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាមលោក Nguyen Tan Dung បានធ្វើការជាមួយគណៈកម្មាធិការប្រជាជន ទីក្រុងហូជីមិញអំពីការងារបន្ថយការហួសកំរិតនៅមន្ទីពេទ្យ។ ថ្លែងមតិនៅពិធី ធ្វើការ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋបានយកចិត្តទុកដាក់ជាពិសេសដល់ការងារថែទាំការពារសុខភាពប្រជាជន។ ភារកិច្ចមួយក្នុង ចំណោមភារកិច្ចអាទិភាពគឺកាត់បន្ថយស្ថានភាពអ្នកជំងឺច្រើនលើសលប់នៅ បណ្ដាមន្ទីពេទ្យជំនាញ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានលើកច្បាស់ថា៖ “យើងត្រូវប្រមូលកំលាំងវិនិយោគសំរាប់បណ្ដាមន្ទីពេទ្យជំនាញដែលកំពុង មានអ្នកជំងឺយ៉ាងច្រើនលើសលប់ក្នុងវិស័យចំនួន៥ដើម្បីបំពេញភារកិច្ចរួម ចំណែកផ្ទាល់កាត់បន្ថយស្ថានភាពអ្នកជំងឺច្រើនលើសលប់ផង លើកកំពស់ គុណភាពព្យាបាលជំងឺសំរាប់ប្រជាជននៅបណ្ដាខេត្តក្រុងនិងមន្ទីពេទ្យផ្កាយ រណបតាមរយៈការបណ្ដុះបណ្ដាល។ សំខាន់បំផុតនិងក៏ជាប្រការលំបាកបំផុត គឺត្រូវបណ្ដុះបណ្ដាលបានជួរវេជ្ជបណ្ឌិតពូកែជំនាញនិងមានបទពិសោធន៍នៅ បណ្ដាមន្ទីពេទ្យខេត្តក្រុង៕”
Related





