ប្រតិកម្មរបស់ចិនអំពីបទថ្លែងមតិរបស់នាយករដ្ឋមន្រ្តីជប៉ុនអំពី អធិបតេយ្យភាពកោះសមុទ្រ
28/09/2012 08:36
នាយករដ្ឋមន្រ្តីជប៉ុន លោកYoshihiko Noda អំពាវនាវឲ្យ បង្កើនប្រសិទ្ខភាពច្បាប់ដើម្បីដោះស្រាយជំលោះអំពី អធិបតេយ្យភាពកោះសមុទ្រដោយសន្តិវិធី។
VOV-នាយករដ្ឋមន្រ្តីជប៉ុន លោកYoshihiko Noda អំពាវនាវឲ្យបង្កើនប្រសិទ្ខភាព ច្បាប់ដើម្បីដោះស្រាយជំលោះអំពី អធិបតេយ្យភាពកោះសមុទ្រដោយសន្តិវិធី។នេះជាខ្លឹមសារនៃបទថ្លែងមតិរបស់ លោកYoshihiko Nodaនៅមហាសន្និបាតអ.ស.ប ដែលកំពុងប្រព្រិត្តទៅនៅទីក្រុង New York អាមេរិក។លោកបានប្រកាសថា៖ជប៉ុន នឹងការពារដែនដីជប៉ុនរហូតដល់ទីបញ្ចប់។ការថ្លែងមតិនេះរបស់ លោកNodaត្រូវ បាននាំចេញក្នុងកាលះទេសះភាពតានតឹងកំពុងកើនឡើងរវាងជប៉ុនជាមួយចិននិង កូរ៉េខាងត្បូងនៅជំវិញជំលោះដែនដី។អំពីជំលោះអធិបតេយ្យភាពកោះDokdo ជា ភាសារកូរ៉េខាងត្បូងនិងTakeshimaជាភាសារជប៉ុនលោកNodaគូសបញ្ជាក់ថា៖មុនក៍ ដូចជាក្រោយ តូក្យូយល់ព្រមសាលក្រមនៃតុលាការយុត្តិធម៏អន្តជាតិ(JCJ)។ចំពោះជំលោះអធិបតេយ្យភាពកោះSenkaku ជាភាសារជប៉ុននិងDiaoyu ជាភាសារចិន លោកNodaអះអាងថា៖មិនអាចព្រមព្រៀងជាមូយចិនបានឡើយ។លោកNodaបាន អំពាវនាវឲ្យប្រទេសដែលពាក់ព័ន្ឋនានាអត់ធ្មត់និងចាត់ទុកថា៖ជំលោះទាំងឡាយគប្បី ដោះស្រាយដ៍សមហេតុសមផល។ បន្ទាប់ពីបទថ្លែងមតិរបស់លោកNoda ភាគីចិននិងកូរ៉េខាងត្បូងបានមានប្រតិកម្ម។នាថ្ងៃ ទី២៧កញ្ញាអ្នកនាំពាក្សក្រសួងការបរទេសចិនលោកQin Gang បានអោយដឹងថា៖ចិនអស់សង្ឃឹមចំពោះទស្សនះរបស់ថ្នាក់ដឹកនាំជប៉ុនអំពីបញ្ហាប្រជុំកោះជំលោះ៕
Related





