VOV WorldVOV World
ប្រតិកម្មរបស់វៀតណាមចំពោះការដែលឥណ្ឌូនេស៊ីវាយពន្លិចនាវានេសាទរបស់វៀតណាម
20/08/2015 10:47
(VOV)_នាថ្ងៃទី២០ សីហា ឆ្លើយសំនួរបស់អ្នកយកព័ត៍មាន ស្ដីពីប្រតិកម្ម​របស់វៀតណាមចំពោះការដែលឥណ្ឌូនេស៊ីវាយពន្លិចនាវានេសាទបរទេសមួយ​ចំនួន នៅក្នុងតំបន់ដែនសមុទ្រឥណ្ឌូនេស៊ី
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh (VOV)_នាថ្ងៃទី២០ សីហា ឆ្លើយសំនួរបស់អ្នកយកព័ត៍មាន ស្ដីពីប្រតិកម្ម​របស់វៀត ណាមចំពោះការដែលឥណ្ឌូនេស៊ីវាយពន្លិចនាវានេសាទបរទេសមួយ​ចំនួន នៅក្នុង តំបន់ដែនសមុទ្រឥណ្ឌូនេស៊ី ដែលក្នុងនោះមាននាវានេសាទរបស់វៀតណាម អ្នក នាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh បានលើកច្បាស់ថា៖            “ជាថ្មីម្តង់ទៀត យើងខ្ញុំសូមសម្ដែងនូវការព្រួយបារម្ភ ចំពោះការដែល​កង កម្លាំងមានសមត្ថកិច្ចឥណ្ឌូនេស៊ីវាយពន្លិចនាវានេសាទមួយចំនួនរបស់វៀតណាម  ដែលបានរំលោភទៅលើដែនសមុទ្ររបស់ឥណ្ឌូនេស៊ី។ នាថ្ងៃទី២០ សីហា ឆ្នាំ២០១៥ ក្រសួងការបរទេសវៀតណាមបានផ្ញើកំណត់ទូត ស្ដីពីបញ្ហានេះជូនចំពោះភាគីឥណ្ឌូនេស៊ី​ ហើយសំណូមពរភាគីឥណ្ឌូនេស៊ីត្រូវ​ ដោះស្រាយ​បញ្ហាអ្នកនេសាទវៀតណាម​រំលោភដែនសមុទ្រឥណ្ឌូនេស៊ីអោយ ​​សមស្រប​ទៅនឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរផង​ជាប្រទេស សមាជិកអាស៊ានផង និងឈរលើស្មារតីប្រព្រឹត្តិមនុស្សធម៌ចំពោះ​អ្នកនេសាទ ទាំងឡាយផង។ រីឯភាគីវៀតណាម ​ជានិច្ចកាលដាស់តឿន និងអប់រំអ្នកនេសាទ​ទាំងឡាយ ត្រូវ គោរពរាល់ការកំណត់របស់ប្រទេសនានា មិនបានរំលោភទៅ​លើតំបន់ដែន សមុទ្របរទេសដោយខុសច្បាប់ដែរ៕”

More