VOV WorldVOV World
បុគ្គលិកសន្តិសុខជាជនអេហ្ស៊ីបចំនួន ៧ នាក់ ត្រូវបានដោះលែង
23/05/2013 08:55
(VOVworld) – នាថ្ងៃទី ២២ ឧសភា អ្នកនាំពាក្យនៃកងទ័ព អេហ្ស៊ីប លោក Ahmed Aly បានឲ្យដឹងថា៖ បុគ្គលិកសន្តិសុខ ចំនួន ៧ នាក់ ជាជនអេហ្ស៊ីប ដែលត្រូវបាន ចាប់ចំណាប់ខ្មាំង នៅឧបទ្វីប Sinai នាសប្តាហ៍កន្លងមក ត្រូវបានដោះលែងនិងកំពុង វិលត្រឡប់មកទីក្រុង កែរ វិញ។
បុគ្គលិកសន្តិសុខជាជនអេហ្ស៊ីបចំនួន ៧ នាក់ ត្រូវបានដោះលែង
(VOVworld) – នាថ្ងៃទី ២២ ឧសភា អ្នកនាំពាក្យនៃកងទ័ពអេហ្ស៊ីប លោក Ahmed Aly បានឲ្យដឹងថា៖ បុគ្គលិកសន្តិសុខចំនួន ៧ នាក់ ជាជនអេហ្ស៊ីប ដែលត្រូវបានចាប់ ចំណាប់ខ្មាំងនៅឧបទ្វីប Sinai នាសប្តាហ៍កន្លងមក ត្រូវបានដោះលែងនិងកំពុង វិលត្រឡប់មកទីក្រុង កែរ វិញ។ តាមទីភ្នាក់ងារសារព័ត៌មានអេហ្ស៊ីប MENA បាន ឲ្យ ដឹងថា៖ បណ្ដាបុគ្គលិកសន្តិសុខនេះត្រូវបានដោះលែងក្នុងតំបន់ភាគខាងត្បូង ខេត្ត Rapha ជិតនឹងព្រំដែនជាមួយអ៊ីស្រាអែល បន្ទាប់ពីការខំប្រឹងប្រែងចូលទៅរំ ដោះជន ចំណាប់ខ្មាំងរបស់កងទ័ពអេហ្ស៊ីប។ បន្ទាប់ពីការដោះលែងចំណាប់ខ្មាំង ទាំងនេះ មជ្ឈដ្ឋានអេហ្ស៊ីបបានបើកចក្រ ទ្វាព្រំដែន Rapha រវាងប្រទេសនេះនិង តំបន់ត្រើយ Gaza៕