បុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-ម៉ីយ៉ានម៉ា-ថៃនៅប្រទេសវៀតណាម។
12/04/2013 11:41
VOV-ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ- ម៉ីយ៉ានម៉ា-ថៃបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១២មេសា នៅទីក្រុងហូជីមិញ។

រូបថតInternet VOV-ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-ម៉ីយ៉ានម៉ា-ថៃបានប្រព្រឹត្ត ទៅនាព្រឹកថ្ងៃទី១២មេសានៅទីក្រុងហូជីមិញ។ ចូលរួមពិធីបុណ្យនេះមាន អគ្គកុងស៊ុលនៃប្រទេសទាំង៤រួមជាមួយនិសិត្សកម្ពុជា-ឡាវ-ម៉ីយ៉ានម៉ា-ថៃ ដែលកំពុងរស់នៅរៀនសូត្រនៅទីក្រុង។ ពិធីបុណ្យបានបង្កើតឡើងវិញ រាល់ទំនៀមទំលាប់ទទួលបុណ្យតេតប្រពៃណីរបស់ប្រជាជននៃប្រទេសទាំង ៤កម្ពុជា-ឡាវ-ម៉ីយ៉ានម៉ា-ថៃ។ តាមរយៈនោះជួយឲ្យប្រជាជនស្គាល់ដល់រាល់ ពិធីការដ៏ពិសិទ្ធិរបស់បណ្ដាជនជាតិ រួមកំសាន្តបទចម្រៀងរបាំពោពេញទៅ ដោយអត្តសញ្ញាណប្រពៃណីរបស់ប្រជាជនប្រទេសជាភាតរៈ។ ចូលរួមពិធី បុណ្យនេះមិត្ត នុថសុវណ្ណរា និសិត្សកម្ពុជាកំពុងរៀននៅមហាវិទ្យាល័យ វេជ្ជសាស្ត្រឧសថទីក្រុងហូជីមិញបានចែករំលែកថា៖ “ថ្ងៃនេះខ្ញុំបានចូលរួមពិធីបុណ្យដោយអាគ៌ាមិត្តភាពរៀបចំសមរាប់ជន កម្ពុជា-ឡាវ-ម៉ីយ៉ានម៉ា-ថៃ។ ក្នុងរយៈពេលមួយឆ្នាំម្ដងខ្ញុំសប្បាយណាស់ ពីព្រោះខ្ញុំមិនបានត្រឡប់មកផ្ទះទទួលបុណ្យតេតជាមួយគ្រួសារ។ ការរៀបចំ ដូច្នេះធ្វើឲ្យខ្ញុំរំភើបចិត្តណាស់និងដឹងគុណបណ្ដាបងៗវៀតណាម ដែលបាន ជួយខ្ញុំធូស្រាលការនឹកគ្រួសារ”។ នាថ្ងៃទី១២មេសាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវលោក Nguyen Manh Hungបានបញ្ជុនសេចក្តីជូនពរឆ្នាំថ្មីរបស់ថ្នាក់ដឹកនាំបក្សរដ្ឋរដ្ឋាភិបាលនិង រដ្ឋសភាវៀតណាមដល់ថ្នាក់ដឹកនាំកំពូលឡាវ៕
Related





