VOV WorldVOV World
បូកសរុបលទ្ធផលដំណើរទស្សនកិច្ចនៅហ្វីលីពីននិងចូលរួម WEF របស់នាយករដ្ឋមន្រ្តី Nguyen Tan Dung
23/05/2014 11:42
(VOVworld)-​ នាយប់ថ្ងៃទី​២២​ឧសភា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung រួមជាមយយគណៈប្រតិភូវៀត ណាមបានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ប្រកប​ដោយ​ជោគជ័យ ដំណើរចូលរួមវេទិកាសេដ្ឋកិច្ច ពិភពលោក ស្តីអំពីអាស៊ី​បូព៌ា​(WEF-2014)
បូកសរុបលទ្ធផលដំណើរទស្សនកិច្ចនៅហ្វីលីពីននិងចូលរួម WEF របស់នាយករដ្ឋមន្រ្តី Nguyen Tan Dung
(VOVworld)-​ នាយប់ថ្ងៃទី​២២​ឧសភា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung រួមជាមយយគណៈប្រតិភូវៀត ណាមបានវិលត្រឡប់មកទីក្រុងហាណូយ វិញ បញ្ចប់ប្រកប​ដោយ​ជោគជ័យ ដំណើរចូលរួមវេទិកាសេដ្ឋកិច្ច ពិភពលោក ស្តីអំពី អាស៊ី​បូព៌ា​(WEF-2014)ដែល ប្រារព្វឡើងនៅប្រទេសហ្វីលីពីន។លទ្ធផលនៃ​ដំណើរ ទស្សនកិច្ចនេះ បានផ្សាយ សារសំខាន់ចំនួន២ គឺ វៀតណាមជានិច្ច​កាល​ម្ចាស់​ការ សកម្មរួមចំណែកក្នុងការ ដោះស្រាយរាល់បញ្ហាតំបន់ សកល និងគោលជំហរស្វិត ស្វាញរបស់វៀតណាម ក្នុងការ ការពារអធិបតេយ្យភាព​ដែនដីនៅសមុទ្រខាងកើត។           ក្នុងក្របខ័ណ្ឌនៃវេទិការ WEF-2014 លើកនេះ នាយករដ្ឋមន្រ្តីវៀត​ណាម​ ​លោក  Nguyen Tan Dung បានមានបទថ្លែងមតិនៅក្នុងបណ្តា​សម័យពិភាក្សា។ ក្នុងពិធីបើក បទថ្លែងមតិរបស់លោក Nguyen Tan Dung បានទាក់ទាញការ យកចិត្តទុកដាក់ជា ច្រើននិង ទទួលបានការគាំទ្រខ្លាំង​បំផុតរបស់ថ្នាក់ដឹកនាំរដ្ឋ រដ្ឋាភិបាលនាប្រទេស ធំៗ រួមទាំងបណ្តាអង្គការលើ​គ្រប់ទិសទីទៀតផង។ លោក នាយករដ្ឋមន្រ្តីបានសង្កត់ ធ្ងន់ថា ត្រូវការបង្កើត​ចលករ​ថ្មីសម្រាប់រូបសណ្ឋានកំណើន ចីរភាព និងមិនអាចអភិ វឌ្ឍន៍​បានឡើយ​បើគ្មានសន្តិភាពនិងស្ថិរភាព។           ស្ដីពីវិស័យសេដ្ឋកិច្ច​ ​ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់​ធ្ងន់​ថា៖ក្នុង និន្នការធ្វើសមាហរណកម្មអន្តរជាតិ កាន់តែខ្លាំងក្លាពីមួយថ្ងៃ​ទៅ​មួយថ្ងៃ គឺការផ្លាស់ ប្តូរថ្មីបែបផែនខឿនសេដ្ឋកិច្ចជាកក្តាចាំបាច់ និងជាកម្លាំងចលករកំណើនត្រូវបាន បង្កើតឡើងពីការកែទម្រង់រចនាសម្ព័ន្ធ និងបែបផែនសេដ្ឋកិច្ច។  ជូនដំណឹងអំពីបណ្ដាបំរ៉ែបំរួលនៅលើសមុទ្រខាងកើត ជាបញ្ហាក្តៅមួយដែលកំ ពុងទាក់ទាញការយកចិត្តទុកដាកជាពិសេសរបស់ពិភពលោក ​នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន​សង្កត់ធ្ងន់ទៅលើសច្ឆធម៌៖ ​មិន​អាចអភិវឌ្ឍន៍បាន ប្រសិនបើគ្មានសន្តិ ភាពនិងស្ថិរភាព។ ​           “ ការប្រជែងដណ្ដើមអធិបតេយ្យភាពនៅលើសមុទ្រខាងកើត និង​សមុទ្រ​​ហ្វា ទុង កំពុងមានបំរ៉ែបំរួលដ៏ស្មុគ្រស្មាញពីមួយថ្ងៃទៅមួយថ្ងៃ គំរាម​គំហែងយ៉ាងធ្ងន់ ធ្ងរទៅលើសន្តិភាព ស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់។ ​នាបច្ចុប្បន្ន បរិមាណទំនិញ ពាណិជ្ជកម្មសកលត្រូវបានដឹកជញ្ជូនតាមផ្លូវ​សមុទ្រ និង២/៣ បរិមាណនោះឆ្លងកាត់ សមុទ្រ ខាងកើត។ អស្ថិរភាព និង​វិវាទដែលកើតមានឡើងនៅទីនេះ នឹងធ្វើ អោយ មាន ការរំខានដល់ចរន្តដឹកជញ្ជូនទំនិញនេះ ធ្វើអោយខឿនសេដ្ឋកិច្ចក្នុងតំបន់និង អន្តរជាតិត្រូវរងផលបះ​ពាល់ជា​ច្រើន។” នាយករដ្ឋមន្ត្រី Nguyen Tan Dung និង ប្រធានាធិបតីហ្វីលីពីន Aquino (TTXVN)           នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានថ្លែងអំណរគុណអាស៊ាន ​ប្រទេស នានា និងមិត្តភក្តិអន្តរជាតិ ដែលបានចែករំលែក និងគាំទ្រវៀត​ណាម ការពារអធិប តេយ្យភាពជាតិ និងផលប្រយោជន៍ត្រឹមត្រូវរបស់ខ្លួន ​សមស្របជាមួយច្បាប់អន្តរ ជាតិ។ នាយករដ្ឋមន្ត្រីក៏បានសម្ដែងនូវគោល​បំណងបន្តទទួលបានការគាំទ្រ ជួយ ឧបត្ថម្ភថ្លៃថ្នូរ សាមគ្គីភាព និងកិច្ច​សហប្រតិបត្តិការរបស់សហគមន៍អន្តរជាតិ និង ចាត់ទុកនេះគឺជាកក្តា ចាំបាច់ដើម្បីរាំងស្កាត់អំពើរំលោភទៅលើច្បាប់អន្តរជាតិ។           ក្នុងជំនួបសន្ទនាជាមួយ​នាយករដ្ឋមន្ត្រី Nguyen Tan Dung នៅទីក្រុង​Manila ប្រធានាធិបតីហ្វីលីពីន Aquino ក៏បានសម្ដែងនូវការព្រួយបារម្មណ៍​យ៉ាងជ្រាលជ្រៅ  អំពីសភាពការណ៍នាបច្ចុប្បន្ននៅសមុទ្រខាងកើត។ ថ្នាក់​ដឹកនាំទាំងពីររូប បានឯក ភាពអំពី វិធានការនិងគោលដៅជាក់ស្ដែងជាច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យ រវាងប្រទេសទាំងពីរ លើ​ច្រើនវិស័យ ពិសេសគឺការបង្កើនកិច្ចសហប្រតិបត្តិ ការការពារប្រទេស ​សន្តិសុខ និងកិច្ចសហប្រតិបត្តិការលើមហាសាគរ និងចាត់ទុកនេះ គឺជា​សរសរសរស្នូលមួយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។  ប្រធានាធិបតី​ហ្វីលីពីន លោក Aquino បានអះអាងថា៖           “ ខ្ញុំជឿជាក់ថា៖ ការបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម​ ក៏​ដូច​ជា សហប្រតិបត្តិការជាមួយប្រទេស អាស៊ាន  ផ្សេងៗទៀតក្នុងវិស័យ​ការពារ​ជាតិ និង សន្តិសុខ  នឹងជំរុញថែមទៀតស្ថិរភាពក្នុងតំបន់។ យើងខ្ញុំ​បានផ្លាស់ប្តូរមតិ អំពី កិច្ចសហប្រតិបត្តិការសមុទ្រ អំពីបណ្ដាសកម្មភាព​សហប្រតិបត្តិការរវាងប៉ូលីស សមុទ្រ ហ្វីលីពីននិងវៀតណាមដើម្បីការពារ​ប្រភពផលប្រយោជន៍ជលផល និង ប្រឆាំ ងបណ្ដាសកម្មភាពខុសច្បាប់លើ​សមុទ្រ និងតំបន់ជំវិញនានារវាងប្រទេស ទាំងពីរ។” ឆ្លើយសម្ភាសន៍មជ្ឈដ្ឋានសារព័ត៍មាន ក្នុងឱកាសបញ្ចប់ដំណើរទស្សនកិច្ចលើក នេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Quang Vinh បានចែករំលែកថា៖           “ពេលពិភាក្សាអំពីបញ្ហាសមុទ្រខាងកើត បញ្ដាថ្នាក់​ដឹកនាំហ្វីលីពីន​​គ្រប់​រូប​ ​រួម ទាំងប្រធានាធិបតី ប្រធានរដ្ឋសភាជាន់ទាប និងព្រឹទ្ធសភាហ្វីលីពីន​បាន​ចែករំលែក បណ្ដាព័ត៍មានគួរអោយទុកចិត្តជាមួយនាយករដ្ឋមន្ត្រី។ ​បណ្ដា​ថ្នាក់ដឹកនាំហ្វីលីពីន បាន​ឯកភាពជាមួយទស្សនះរបស់វៀតណាម ​គឺរក្សារ​គ្រប់សន្តិវិធី ដោយឈរលើច្បាប់ អន្តជាតិ និង អនុសញ្ញាអង្គការ​សហប្រជា​ជាតិ​ ស្ដីពីច្បាប់សមុទ្រ។”           ក៏ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានឆ្លើយ​បទសម្ភាសន៍របស់បណ្ដាទីភ្នាក់ងារសារព័ត៍មាននិងកាសែតធំៗលើទូទាំង​ពិភពលោក ស្ដីពីបញ្ហាសមុទ្រខាងកើតផងដែរ​៕