បូកសរុបរយៈពេល៣ឆ្នាំអនុវត្តគំរោងការអភិវឌ្ឍន៍អប់រំចំពោះជនជាតិភាគតិច
27/12/2013 11:51
Vovworld-នាថ្ងៃទី២៧ធ្នូនៅទីក្រុងហាណូយ ក្រសួងអប់រំនិងបណ្ដុះបណ្ដាលវៀតណាមបានរៀបចំបូកសរុបរយៈពេល៣ឆ្នាំអនុវត្តសេចក្តីសំរេចចិត្តរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលអនុម័តលើគំរោងការអភិវឌ្ឍន៍អប់រំចំពោះបណ្ដាជនជាតិភាគតិចដំណាក់កាល២០១០-២០១៥។

បូកសរុបរយៈពេល៣ឆ្នាំអនុវត្តគំរោងការអភិវឌ្ឍន៍អប់រំចំពោះជនជាតិភាគតិច (កាសែត Phu Tho) Vovworld-នាថ្ងៃទី២៧ធ្នូនៅទីក្រុងហាណូយ ក្រសួងអប់រំនិងបណ្ដុះបណ្ដាលវៀតណាមបានរៀបចំបូកសរុបរយៈពេល៣ឆ្នាំអនុវត្តសេចក្តីសំរេចចិត្តរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលអនុម័តលើគំរោងការអភិវឌ្ឍន៍អប់រំចំពោះបណ្ដាជន ជាតិភាគតិចដំណាក់កាល២០១០-២០១៥។ គិតមកដល់ចុងឆ្នាំ២០១៣ ចំនួន ថវិការដែលមជ្ឈឹមបានបែងចែកសំរាប់ដំបន់នានាដើម្បីវិនិយោគសាងសង់ ហេដ្ឋានរចនាសម្ព័ន្ធសាលាបថមសិក្សាមានសិស្សានុស្សិសជនជាតិភាគតិចគឺ ជិត៦៦ពាន់លានដុង។ ដើម្បីទទួលបានគោលដៅក្នុង២ឆ្នាំជាបន្តរបស់គំរោងការ អនុរដ្ឋមន្ត្រីក្រសួង អប់រំនិងបណ្ដុះបណ្ដាលលោកស្រី Nguyen Thi Nghia បានចាត់ទុកថា៖ “បណ្ដាដំបន់ត្រូវរួមផ្សំពីប្រភពជាច្រើន។ ក្រៅពីប្រភពកម្មវិធីគោលដៅជាតិ នោះ ត្រូវរួមផ្សំពីប្រភពសង្គមបនីយកម្មដើម្បីសំរេចការវិនិយោគហេដ្ឋានរចនា សម្ព័ន្ធសាលាថ្នាក់រៀនសម្ភារបង្រៀនដើម្បីគ្រូបង្រៀននឹងនរចិត្តបង្រៀនឲ្យកូនសិស្សជាជនជាតិភាគតិច៕”
Related
More




