VOV WorldVOV World
បូលីសអេហ្ស៊ីពចេញឧសានវាទឲ្យបាតុកឥស្លាម
15/09/2013 09:02
បូលីសអេហ្ស៊ីបបានប្រកាសថា “នឹងគ្មានការអភ័យទោស” ចំពោះអំពើ រំលោភរបស់បាតុករឥស្លាម
បូលីសអេហ្ស៊ីពចេញឧសានវាទឲ្យបាតុកឥស្លាម
បាតុករគាំទ្រលោក Morsi(រូបថតៈTHX/TTXVN ) (VOVworld)-នាថ្ងៃទី១៤កញ្ញា បូលីសអេហ្ស៊ីបបានប្រកាសថា “នឹងគ្មានការអភ័យ ទោស” ចំពោះអំពើរំលោភរបស់បាតុករឥស្លាមដែលគាំទ្រប្រធានាធិបតីលោក Mohamed Morsi ។ ក្នុងសេចក្តីប្រកាស១លើទំព័រ Facebook ជា ផ្លូវការរបស់ខ្លួន ក្រសួងមហាផ្ទៃអេហ្ស៊ីពឲ្យដឹងថា កម្លាំងសន្តិសុខបានទទួលស្គាល់រាល់អំពើរំលោភ ហួសក្របខ័ណ្ឌការធ្វើបាតុកម្ម សន្តិភាពនាថ្ងៃទី១៣កញ្ញា។  ក្រសួងពោលខាងលើ ក៏បានចោទប្រកាន់បាតុករ ទាំងនោះ​ត្រូវបះពាល់បទល្មើសជាច្រើនដូចជា រារាំងផ្លូវ បង្កការអុកឡុកគមនាគមន៌ វាយប្រហារទៅលើបុពជិតឥស្លាម ចាប់ពង្រត់អ្នកយក ព័ត៌មាន និងគំរាមកំហែង សុវត្តិភាពរបស់ជនសីវិលជាដើម។ ក្រសួងមហាផ្ទៃ អេហ្ស៊ីពព្រមានថា នឹងមានវិធានការតឹងរឹងដើម្បីធានាសន្តិសុខ៕