ប៉ូលីសវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយ EUROPOL
15/03/2017 11:40
(VOVworld)-ចាប់ពីថ្ងៃទី៩រហូតដល់ថ្ងៃទី១៣មិនា គណៈប្រតិភូក្រសួងនគរបាល វៀតណាមដឹកនាំដោយឧត្តមសេនីយ៍ឯក Nguyen Van Thanh

គណៈប្រតិភូក្រសួងនគរបាល វៀតណាមដឹកនាំដោយឧត្តមសេនីយ៍ឯក Nguyen Van Thanh អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានអញ្ជើញទៅបំពេញការងារជាមួយស្ថាប័នប៉ូលីសអឺរ៉ុប (EUROPOL)(រូបថតៈ Kim Chung-TTXVN) (VOVworld)-ចាប់ពីថ្ងៃទី៩រហូតដល់ថ្ងៃទី១៣មិនា គណៈប្រតិភូក្រសួងនគរបាល វៀតណាមដឹកនាំដោយឧត្តមសេនីយ៍ឯក Nguyen Van Thanh អនុរដ្ឋមន្ត្រីក្រសួង នគរបាលវៀតណាម បានអញ្ជើញទៅបំពេញការងារជាមួយស្ថាប័នប៉ូលីសអឺរ៉ុប (EUROPOL)។ នាថ្ងៃទី១៣មិនា ក្នុងជំនួបជាមួយគណៈប្រតិភូនៅទីភ្នាក់ងាររបស់ EUROPOL ស្ថិតនៅទីក្រុងឡាអេប្រទេសហូឡង់ លោក Oldrich នាយករង EUROPOL បានអះអាងថា EUROPOL មានបំណងសហការជាមួយកងកម្លាំង ប៉ូលីសវៀតណាមនិយាយដោយឡែកនិងស្ថាប័នប្រតិបត្តិច្បាប់នានារបស់វៀត ណាមនិយាយរួម។ហើយ EUROPOL បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិ ការរបស់ក្រសួងនគរបាលវៀតណាមជាមួយប្រទេសជាសមាជិករបស់ EUROPOL។ រីឯខ្លួនវិញ អនុរដ្ឋមន្ត្រីលោក Nguyen Van Thanh បានអះអាងថា EUROPOL ជាដៃគូសំខាន់របស់ក្រសួងនគរបាលវៀតណាម ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម។ លោក Nguyen Van Thanh ក៏បានឯកភាពជាមួយនឹងសំណើរបស់ថ្នាក់ដឹកនាំ EUROPOL ស្តីពីការស្រាវជ្រាវឈានដល់ការចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ទ្វេភាគី៕
Related





