បូលីវីនិងឈីលីដាក់ពាក្យបណ្ដឹងឡើងតុលាការ ICJ អំពីរឿងក្ដីខ្សែផ្លូវចេញទៅសមុទ្រ
14/09/2016 11:24
(VOVworld) - នាថ្ងៃទី១៣ កញ្ញា បូលីវីនិងឈីលីបាន ស្នើរឲ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បើកសវនាការ ជំនុំជំរះថ្មី ទាក់ទិនដល់រឿងក្ដីខ្សែផ្លូវចេញទៅសមុទ្រ រវាងប្រទេសទាំងពីរនេះ។

សវនាការដំបូងរបស់ ICJ អំពីរឿងក្ដីខ្សែផ្លូវចេញទៅសមុទ្ររវាងបូលីវីនិងឈីលីកាលពីឆ្នាំ២០១៥ (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី១៣ កញ្ញា បូលីវីនិងឈីលីបានស្នើរឲ្យតុលាការយុត្តិធម៌ អន្តរជាតិ (ICJ) បើកសវនាការជំនុំជំរះថ្មី ទាក់ទិនដល់រឿងក្ដីខ្សែផ្លូវចេញទៅសមុទ្រ រវាង ប្រទេសទាំងពីរនេះ។តំណាងរបស់បូលីវីលោក Eduardo Rodriguez និងតំណាង របស់ឈីលីលោក Jose Insulza បានជួបពិភាគ្សាជាមួយប្រធានតុលាការយុត្តិធម៌ អន្តរជាតិទីក្រុងឡាអេលោក Ronny Abraham អំពីការងារទាក់ទិនដល់សវនាការ ជំនុំជំរះលើកទី២ខាងមុខ។ នាថ្ងៃទី២៤ មេសា ឆ្នាំ២០១៣ La Paz បានដាក់ពាក្យ បណ្ដឹង Santiago ឡើង តុលាការ ICJ ដើម្បីទាមទារមកវិញនូវខ្សែផ្លូវចេញទៅ សមុទ្រប៉ាស៊ីហ្វិក ដែលត្រូវ បានបាត់បង់ក្នុងសង្គ្រាមរវាងប្រទេសទាំងពីរកាល ពីសតវត្សទី១៩៕
Related





