VOV WorldVOV World
ប៉ូឡូញបដិសេធទទួលជនអន្តោប្រវេសន៍តាមផែនការបែងចែកកូតារបស់ EU
24/03/2016 10:39
(VOVworld) – ក្នុងសេចក្តីថ្លែងការមួយនាថ្ងៃទី ២៣ មិនា នាយករដ្ឋមន្ត្រីប៉ូឡូញ លោកស្រី Beata Szydlo បានអះ អាងថា៖ ប្រទេសនេះមិនអាចឯកភាពជាមួយ ផែនការ របស់ EU ស្តីពីការបែងចែកកូតាទទួលជនអន្តោប្រទេសន៍ បានឡើយ ដោយសារការព្រួយបារម្មណ៍អំពីបណ្ហា សន្តិសុខបន្ទាប់ពីរាល់ការវាយប្រហារភេរវកម្មដ៏បង្ហូរ ឈាមនៅទីក្រុង Brussels មក។
ប៉ូឡូញបដិសេធទទួលជនអន្តោប្រវេសន៍តាមផែនការបែងចែកកូតារបស់ EU (Image: VNA) (VOVworld) – ក្នុងសេចក្តីថ្លែងការមួយនាថ្ងៃទី ២៣ មិនា នាយករដ្ឋមន្ត្រីប៉ូឡូញ លោកស្រី Beata Szydlo បានអះអាងថា៖ ប្រទេសនេះមិនអាចឯកភាពជាមួយ ផែនការរបស់ EU  ស្តីពីការបែងចែកកូតាទទួលជនអន្តោប្រទេសន៍បានឡើយ ដោយសារការព្រួយបារម្មណ៍អំពីបណ្ហាសន្តិសុខបន្ទាប់ពីរាល់ការវាយប្រហារ ភេរវកម្មដ៏បង្ហូរឈាមនៅទីក្រុង Brussels មក។ លោកស្រី  Beata Szydlo  បាន ឲ្យដឹងថា៖ ការធានាសុវត្ថិភាពសំរាប់ប្រជាពលរដ្ឋប៉ូឡូញនាបច្ចុប្បន្នគឺភាពចាំ បាច់ ព្រមទាំង អំពាវនាវឲ្យ EU បដិសេធទទួលជនភៀសខ្លួនទៅទ្វីបអឺរ៉ុបដោយ គោលដៅសេដ្ឋកិច្ចដោយសារភេរវករអាចបន្លំចូលក្នុងរលកនេះ។ លោកស្រី   Szydlo បានចាត់ទុកថា៖ ការដែលប្រទេស EU មួយចំនួនមិនដកមេរៀននិង បទពិសោធពីការទទួលជនអន្តោប្រវេសន៍ដោយមិនអើពើដល់គ្រោះអាសន្ន នេះជាការធ្វេសប្រហែស។ មុននោះ គណៈបក្សច្បាប់និងយុត្តិធម៌ (PiS) កាន់ អំណាចនៅប៉ូឡូញបានយល់ព្រមទទួលជនភ្ញៀសខ្លួនចំនួន ៧ ពាន់នាក់តាម  ផែនការដែលរដ្ឋាភិបាលអាណត្តិមុនបានអនុម័ត។ ប៉ូឡូញគឺជាប្រទេស សមាជិក EU ដំបូងដែលនាំចេញសេចក្តីប្រកាសប្រឆាំងជំទាស់កូតាបែង ចែកជនអន្តោ ប្រវេសន៍៕