VOV WorldVOV World
បូស្ន៊ីនិងហឺហ្ស៊េហ្គោវីណាមានច្រើនសក្ដានុភាពសហប្រតិបតិ្តការជាមួយវៀតណាមលើវិស័យសេដ្ឋកិច្ច
04/05/2015 10:09
(VOVworld) - បូស្ន៊ីនិងហឺហ្ស៊េហ្គោវីណាកំពុងជំរុញ ខ្លាំងដំណើរការធ្វើសមាហរណកម្ម ហេតុនេះហើយ រាល់សមិទ្ធិក្នុងការអភិវឌ្ឍន៍របស់ វៀតណាមក្នុង អំឡុង៤០ឆ្នាំក្រោយសង្គ្រាមមក នឹងជាមេរៀនបទ ពិសោធន៍ដ៏ថ្លៃថ្លា សំរាប់បូស្ន៊ីនិងហឺហ្ស៊េហ្គោវីណា
បូស្ន៊ីនិងហឺហ្ស៊េហ្គោវីណាមានច្រើនសក្ដានុភាពសហប្រតិបតិ្តការជាមួយវៀតណាមលើវិស័យសេដ្ឋកិច្ច
(VOVworld) - វៀតណាមយកចិត្តទុកដាក់ដល់ការបង្កើនទំនាក់ទំនងមិត្តភាពជា ប្រពៃណីនិងកិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើនជាមួយបូស្ន៊ីនិងហឺហ្ស៊េហ្គោ វីណា។បើទោះបីជានាបច្ចុប្បន្នការផ្លាស់ប្ដូរសេដ្ឋកិច្ចបាណិជ្ជកម្មរវាងប្រទេសទាំង ២នៅតិចក្ដី ប៉ុន្តែមានសក្ដានុភាពជាច្រើន។នេះគឺជាមតិរបស់ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅ បូស្ន៊ីនិងហឺហ្ស៊េហ្គោវីណាលោក Nguyen Thanh Tuan។ក្នុងពិធីជូន សារតាំងដល់ លោក Mladen Ivanic ប្រធានក្រុមប្រឹក្សាប្រធានាធិបតីបូស្ន៊ីនិង ហឺហ្ស៊េហ្គោវីណា។ រីឯខ្លួនវិញ លោក Mladen Ivanic ចាត់ទុកថាបូស្ន៊ីនិងហឺហ្ស៊េ ហ្គោវីណាកំពុងជំរុញខ្លាំង ដំណើរការធ្វើសមាហរណកម្ម ហេតុនេះហើយរាល់ សមិទ្ធិក្នុងការអភិវឌ្ឍន៍របស់ វៀតណាមក្នុងអំឡុង៤០ឆ្នាំក្រោយសង្គ្រាមមក នឹង ជាបទពិសោធន៍ដ៏ថ្លៃថ្លា សំរាប់បូស្ន៊ីនិងហឺហ្ស៊េហ្គោវីណា៕