អាហ្គានីស្ថានបោះឆ្នោតប្រធានាធិបតីវង់ទី២
14/06/2014 08:32
(VOVworld)-នាព្រឹកថ្ងៃទី១៤មិថុនា បណ្តាមណ្ឌល បោះឆ្នោតនៅអាហ្គានីស្ថាន បានបើកទ្វាទទួលអ្នក បោះឆ្នោតមកបោះឆ្នោតប្រធានាធិបតីវង់ទី២

អ្នកបោះឆ្នោតអាហ្គានីស្ថានទៅបោះឆ្នោតវង់ទី១នាថ្ងៃទី៥មេសា (រូបថតៈCNN) (VOVworld)-នាព្រឹកថ្ងៃទី១៤មិថុនា បណ្តាមណ្ឌលបោះឆ្នោតនៅអាហ្គានីស្ថានបាន បើកទ្វាទទួលអ្នកបោះឆ្នោតមកបោះឆ្នោតប្រធានាធិបតីវង់ទី២ ដើម្បីជ្រើសតាំងអ្នក ទទួលតំណែងប្រធានាធិបតីជំនួសលោក Hamid Karzai ដែលគូសសញ្ញា ១អំពីការ ផ្ទេរប្តូរសិទ្ធិអំណាចដោយប្រជាធិបតេយ្យជាលើកដំបូងនៅអាហ្គានីស្ថាន។តាមផែន ការ មណ្ឌលបោះឆ្នោតនានានឹងបិទទ្វានៅវេលាម៉ោង៤រសៀលក្នុងថ្ងៃដដែល។ ប៉ុន្តែ តាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឯករាជ្យរបស់អាហ្គានីស្ថាន (IEC)ថា ពេលវេលាបោះឆ្នោតអាចនឹងអូសបន្លាយក្នុងករណីចាំបាច់។ តាមគំរោង លទ្ធផល ដំបូង នឹងត្រូវបានប្រកាសនាថ្ងៃទី២កក្កដា និងលទ្ធផល ចុងក្រោយ នឹងប្រកាសនា ថ្ងៃទី២២កក្កដាខាងមុខ៕
Related







