VOV WorldVOV World
អាជីវករវៀតណាមជាលើកដំបូងទទួលបានរង្វាន់ Nikkei Asia របស់ជប៉ុន។
23/05/2013 08:40
VOV-នាថ្ងៃទី២២ឧសភាសម្ព័ន្ធក្រុមហ៊ុនសារព័ត៌មាន Nikkei របស់ជប៉ុន​បាន​ប្រគល់រង្វាន់ Nikkei Asia ជូន ប្រធានសម្ព័ន្ធក្រុមហ៊ុន FPT លោក Truong Gia Binh ដោយសារមានការរួមវិភាគទានក្នុងការអភិវឌ្ឍន៍ របស់ផ្នែកបច្ចេកវិជ្ជាព័ត៌មានវៀត​ណាម។
អាជីវករវៀតណាមជាលើកដំបូងទទួលបានរង្វាន់ Nikkei Asia របស់ជប៉ុន។
ភាសម្ព័ន្ធក្រុមហ៊ុនសារព័ត៌មាន Nikkei របស់ជប៉ុនបានប្រគល់រង្វាន់ Nikkei Asia ជូនប្រធានសម្ព័ន្ធក្រុមហ៊ុន FPT លោក Truong Gia Binh (vov.vn)         VOV-នាថ្ងៃទី២២ឧសភាសម្ព័ន្ធក្រុមហ៊ុនសារព័ត៌មាន Nikkei របស់ជប៉ុន ​បាន​ប្រគល់រង្វាន់ Nikkei Asia ជូនប្រធានសម្ព័ន្ធក្រុមហ៊ុន FPT លោក Truong Gia Binh ដោយសារមានការរួមវិភាគទានក្នុងការអភិវឌ្ឍន៍របស់ផ្នែកបច្ចេកវិជ្ជា ព័ត៌មានវៀត​ណាម។ លោក Truong Gia Binh ជាជនវៀតណាមទី៥តែជាអាជីរករ ដំបូង​ទទួល​បានរង្វាន់នេះគិតតាំងពីពេលរង្វាន់នេះបានបង្កើតមុននេះ១៨ឆ្នាំ។         ថ្លែងមតិនៅពិធីប្រគល់រង្វាន់ សាស្ត្រាចារ្ស Yasuhiko Torii សមាជិកក្រុម​ប្រឹក្សាពិនិត្យរង្វាន់បានចាត់ទុកថា ផ្នែកបច្ចេកវិជ្ជាព័ត៌មានវៀតណាមមាន​សក្ដានុភាពអភិវឌ្ឍន៍ដ៏ធំធេង។​រង្វាន់លើកនេះបានប្រគល់ឲ្យលោក Truong Gia Binh នឹងជួយលើកកំពស់តួនាទីរបស់ផ្នែកបច្ចេកវិជ្ជាព័ត៌មានវៀតណាមមិន ត្រឹមតែ​នៅជប៉ុនប៉ុណ្ណោះទេថែមទាំងនៅបណ្ដាប្រទេសអាស៊ីទៀតផង៕