VOV WorldVOV World
អាកាសយានដ្ឋាន Long Thanh នឹងចូលរួមចំណែកវិជ្ជមានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិ
05/01/2021 10:53
(VOVWORLD) - នាព្រឹកថ្ងៃទី ៥ ខែមករា នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានចូលរួមនិងចេញបទបញ្ជាឱ្យបើកការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិ Long Thanh ដំណាក់កាលទី ១។
អាកាសយានដ្ឋាន Long Thanh នឹងចូលរួមចំណែកវិជ្ជមានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិ
លោកនាយករដ្ឋមន្រ្តី  Nguyen Xuan Phuc និងតំណាងនានា អញ្ជើញធ្វើពិធីបើកការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិ Long Thanh (រូបថត៖ VGP/Quang Hieu) គម្រោងវិនិយោគសាងសង់អាកាសយានដ្ឋានអន្តរជាតិ Long Thanh គឺជាគម្រោងសំខាន់របស់ប្រទេសជាតិ ដែលមានអត្ថន័យធំធេងសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម។ គោលបំណងរបស់គម្រោងគឺការសាងសង់អាកាសយានដ្ឋានអន្តរជាតិ Long Thanh ទទួលបានកម្រិត ៤F ស្របតាមស្តង់ដារបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) ដើម្បីក្លាយទៅជាអាកាសយានដ្ឋានអន្តរជាតិដ៏សំខាន់មួយរបស់ប្រទេសជាតិ ហើយឆ្ពោះក្លាយទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនអាកាសយានដ្ឋាននៃតំបន់ផងដែរ។ នៅក្នុងដំណាក់កាលដំបូងនៃគម្រោង នឹងវិនិយោគសាងសង់ផ្លូវរត់និងស្ថានីយដឹកអ្នកដំណើរ ដែលមានធាតុជំនួយធ្វើសមកាលកម្មដែលមានសមត្ថភាពផ្ទុកអ្នកដំណើរ ២៥ លាននាក់/ឆ្នាំ និងទំនិញបាន ១,២ លាន តោន/ឆ្នាំ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធបើកការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិ Long Thanh (រូបថត៖ VGP/Quang Hieu) អញ្ជើញថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖