អាល្លឺម៉ង់និងរុស្ស៊ីអបអរសាទរការចាប់ផ្តើមកិច្ចចរចារផ្ទាល់នៅអ៊ុយក្រែនយ៉ាងឆាប់ៗ
14/07/2014 11:41
(VOVworld)-នាថ្ងៃទី១៣កក្កដា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និង អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel

អាល្លឺម៉ង់និងរុស្ស៊ីអបអរសាទរការចាប់ផ្តើមកិច្ចចរចារផ្ទាល់នៅ អ៊ុយក្រែនយ៉ាងឆាប់ៗ(រូបថតៈ TTXVN) (VOVworld)-នាថ្ងៃទី១៣កក្កដា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និង អធិការ បតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានឯកភាពថា នឹងចាប់ផ្តើម កិច្ចចរចារ ផ្ទាល់រវាងរដ្ឋអំណាចអ៊ុយក្រែននិងក្រុមបាតុករប្រដាប់អាវុធ។ ថ្នាក់ដឹក នាំរបស់ រុស្ស៊ីនិងអាល្លឺម៉ង់បានជួបគ្នានៅទីក្រុង Rio de Janeiro របស់ប្រេស៊ីល ពេលដែល អញ្ជើញមកចូលរួមវគ្គផ្តាច់ព្រ័ទ World Cup ២០១៤ និងពិធីប្រគល់សិទ្ធិរៀបចំ World Cup ២០១៨ ឲ្យរុស្ស៊ី ក្នុងនោះភាគីទាំងពីរបានលើកច្បាស់ លក្ខណៈសំខាន់ ដើម្បីអាចសម្រេចបានបទឈប់បាញ់ទ្វេភាគីនៅភាគខាងកើត របស់អ៊ុយក្រែន គឺ រៀបចំការត្រួតពិនិត្យនៅព្រំដែនរវាងរុស្ស៊ីនិងអ៊ុយក្រែននិង ការផ្លាស់ប្តូរឈ្លើយ សឹក។ ភាគិទាំងពីរបានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការ ចាបផ្តើមឡើង វិញសកម្មភាពរបស់ក្រុមជួបប្រាស្រ័យ៕
Related





