VOV WorldVOV World
អាល្លឺម៉ង់អនុម័តលើកញ្ចប់វិធានការទី ២ សំដៅដោះស្រាយបញ្ហាជនអន្តោប្រវេសន៍
04/02/2016 08:38
(VOVworld) – នាថ្ងៃទី ៣ កុម្ភៈ គណៈរដ្ឋមន្ត្រីអាល្លឺម៉ង់ បានអនុម័តលើកញ្ចប់ វិធានការទី ២ សំដៅដោះស្រាយ វិបត្តិជនអន្តោប្រវេសន៍ដែលកំពុងគឺជាបញ្ហាក្តៅគគុក របស់សាធារណៈមតិអាល្លឺម៉ង់ក្នុងរយៈពេលកន្លងទៅ។
អាល្លឺម៉ង់អនុម័តលើកញ្ចប់វិធានការទី ២ សំដៅដោះស្រាយបញ្ហាជនអន្តោប្រវេសន៍
អាល្លឺម៉ង់អនុម័តលើកញ្ចប់វិធានការទី ២ សំដៅដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ (Image: VNA) (VOVworld) – នាថ្ងៃទី ៣ កុម្ភៈ គណៈរដ្ឋមន្ត្រីអាល្លឺម៉ង់បានអនុម័តលើកញ្ចប់ វិធានការទី ២ សំដៅដោះស្រាយវិបត្តិជនអន្តោប្រវេសន៍ដែលកំពុងគឺជាបញ្ហា ក្តៅគគុករបស់សាធារណៈមតិអាល្លឺម៉ង់ក្នុងរយៈពេលកន្លងទៅ។ រដ្ឋាភិបាល​ អាល្លឺម៉ង់ប្រមូលផ្តុំទៅលើរឹតបន្តឹងការគ្រប់គ្រងបែងចែកនិងបណ្តេញចេញជន ចំណាកស្រុក។ ការកំណត់ថ្មីសំខាន់បំផុតក្នុងកញ្ចប់នេះគឺការបង្កើតមូលដ្ឋាន ទទួលជនចំណាកស្រុក។ នៅទីនេះ សំណុំឯកសាររបស់គេនឹងត្រូវបានពិនិត្យ  មើលយ៉ាងឆាប់ៗ។ គណៈរដ្ឋម​ន្ត្រីប្រទេសនេះក៏បានចាត់ទុកថា៖ ប្រទេស  អាល់ហ្សេរី ម៉ារ៉ុក និង  Tunisia គឺជាប្រទេសសុវត្ថិភាព។ ប្រការនេះមានន័យ ថា៖ ជនអន្តោប្រវេសន៍ពីបណ្ដាប្រទេសពោលខាងលើទៅកាន់អាល្លឺម៉ង់គ្មាន ឱកាស​ រស់នៅនៅអាល្លឺម៉ង់ទេ។ រដ្ឋាភិបាលអាល្លឺម៉ងក៏បានអនុញាត្តិឲ្យជន អន្តោប្រវេសន៍សម្រេចសិក្សាវិជ្ជាជីរៈដើម្បីអាចទទួលឱកាសធ្វើការនៅ អាល្លឺម៉ង់ក្នុងរយៈពេល ២ ឆ្នាំ៕