VOV WorldVOV World
អាមេរិក​ -​ EU ទទួលស្គាល់ការបោះជំហានក្នុងការចរចាររវាងអ៊ីរ៉ង់និង P5+1
11/01/2014 08:52
(VOVworld) – ការចរចារថ្នាក់អនុ ប្រធានរវាងអ៊ីរ៉ងនិង សហភាពអឺរ៉ុប (EU) ទទួលបានការបោះជំហានលើគ្រប់​វិស័យទាក់ទិនដល់ការអនុវត្តកិច្ចព្រមព្រៀងបណ្តោះ អាសន្នស្តីអំពីកម្មវិធីនុយក្លែអ៊ែរ របស់អ៊ីរ៉ង់។
អាមេរិក​ -​ EU ទទួលស្គាល់ការបោះជំហានក្នុងការចរចាររវាងអ៊ីរ៉ង់និង P5+1
ការចរចារថ្នាក់អនុ ប្រធានរវាងអ៊ីរ៉ងនិងសហភាពអឺរ៉ុប (EU) ទទួលបានការបោះជំហាន។ (Image: Vietnam+) (VOVworld) – នាថ្ងៃទី ១០ មករា លោក Michael Mann អ្នកនាំពាក្យនៃតំណាងជាន់ ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេសរបស់ សហភាពអឺរ៉ុប លោកស្រី Catherine Ashton បានឲ្យដឹងថា៖ ការចរចារថ្នាក់អនុ ប្រធានរវាងអ៊ីរ៉ងនិង សហភាពអឺរ៉ុប (EU) ទទួលបានការបោះជំហានលើគ្រប់វិស័យទាក់ទិនដល់ការអនុវត្ត កិច្ចព្រមព្រៀងបណ្តោះអាសន្នស្តីអំពីកម្មវិធីនុយក្លែអ៊ែរ របស់អ៊ីរ៉ង់។ នាថ្ងៃដ៏ដែល អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Jen Psaki ក៏បានអះអាងថា៖ ការចរចារថ្នាក់ឯកទេសអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ក៏ទទួលបានការរីចំរើនយ៉ាង សកម្មផងដែរ។ មុននោះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានឲ្យដឹងថា៖ ការខ្វែងគំនិតរវាង Tehran និងក្រុម P5+1 អំពីការអនុវត្តកិច្ចព្រមព្រៀងបណ្តោះអាសន្ន ត្រូវបានដោះស្រាយ។ ការចរចារថ្នាក់ឯកទេសលើកទី ៣ រវាងភាគីទាំង ២ បានបញ្ចប់ នៅទីក្រុង Geneva (ស្វីស) នាថ្ងៃទី ១០ មករា កន្លងមក។ ភាគីទាំង ២ បានឯកភាពអំពី រាល់ បញ្ហាដែលនៅសេសសល់។តាមគំរោងភាគីនានានឹងចេញសេចក្តីថ្លែងការក្នុង រយៈពេលប៉ុន្មានថ្ងៃខាងមុខ៕