អាមេរិក- EU ដាក់ទណ្ឌកម្មចំពោះរុស្ស៊ី
29/04/2014 07:24
(VOVworld) – នាថ្ងៃទី ២៨ មេសា អាមេរិកប្រកាសដាក់ ទណ្ឌកម្មចំពោះមន្ត្រីនៃរដ្ឋាភិបាលរុស្ស៊ីចំនួន ៧ រូប និង ក្រុមហ៊ុនចំនួន ១៧ ដែលទាក់ទិនដល់ប្រធានាធិបតីនៃ ប្រទេសនេះ លោក Vladimir Putin។

អ្នកគាំទ្ររុស្ស៊ីនានាដំណើរបាតុកម្មនៅទីក្រុង Donetsk របស់អ៊ុយក្រែន (Image: Vietnam+) (VOVworld) – នាថ្ងៃទី ២៨ មេសា អាមេរិកប្រកាសដាក់ទណ្ឌកម្មចំពោះមន្ត្រីនៃ រដ្ឋាភិបាលរុស្ស៊ីចំនួន ៧ រូប និងក្រុមហ៊ុនចំនួន ១៧ ដែលទាក់ទិនដល់ប្រធានា ធិបតីនៃ ប្រទេសនេះ លោក Vladimir Putin។ នេះគឺជាកាយវិការថ្មីបំផុតរបស់ អាមេរិកតម្រង់ ទៅលើរុស្ស៊ីដែលទាក់ទិនដល់វិបត្តិនៅអ៊ុយក្រែន។ សេចក្តី ប្រកាសរបស់វិមានសបាន ឲ្យដឹងថា៖ បណ្ដាមន្ត្រីនិងក្រុមហ៊ុនរបស់រុស្ស៊ី ពោលខាងលើនឹងត្រូវបានហ៊ុំព័ទ្ធទ្រពសម្បត្តិនិងហាមឃាត់ធ្វើដំណើរមក កាន់នៅអាមេរិក។ ក្នុងបណ្តាមុខសញ្ញាដែលត្រូវបានដាក់ទណ្ឌកម្មមានថ្នាក់ ដឹកនាំសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន្ធ Rosneft លោក Igor Sechin។ ក្រៅពីនោះ អាមេរិកនឹងបដិសេធពាក្យសូមនាំចេញចំពោះរាល់មុខទំនិញបច្ចេកទេសខ្ពស់ ដែលអាចជួយឧបត្ថម្ភរុស្ស៊ីលើវិស័យយោធា។ នាថ្ងៃដ៏ដែល បណ្ដាប្រទេសនៃ សហភាពអឺរ៉ុប (EU) បានឯកភាពដាក់ទណ្ឌកម្មហ៊ុំព័ទ្ធទ្រពសម្បិត្ត និងមិន ផ្តល់ទិដ្ឋការចូលក្នុងអាមេរិកចំពោះមុខសញ្ញារុស្ស៊ីនិងអ៊ុយក្រែនចំនួន ១៥ រូប។ ប្រតិកម្មចំពោះកាយវិការពោលខាងលើរបស់អាមេរិកនិង EU អនុរដ្ឋមន្ត្រី ការបរទេសរុស្ស៊ី លោក Sergei Ryabkov បានប្រកាស ថា៖ រុស្ស៊ីនឹងឆ្លើយតបត វិញបណ្ដាបទដាក់ទណ្ឌកម្មនេះ៕
Related




