អាមេរិកគាំទ្រជប៉ុនក្នុងការអនុវត្តសិទ្ធិការពារសមូហភាព
16/05/2014 11:41
(VOVworld) – បន្ទាប់ពីនាយករដ្ឋមន្រីជប៉ុន លោក Shinzo Abe បានអំពាវនាវឲ្យរដ្ឋាភិបាលពិនិត្យមើលឡើងវិញការលុប ចោលបទហាមឃាត់អនុវត្តសិទ្ធិការពារសមូហភាព រដ្ឋាភិបាលអាមេរិកបានគាំទ្រសេចក្តីសម្រេចនេះ។

អាមេរិកគាំទ្រជប៉ុនក្នុងការអនុវត្តសិទ្ធិការពារសមូហភាព (Image: Vietnam+) (VOVworld) – បន្ទាប់ពីនាយករដ្ឋមន្រីជប៉ុន លោក Shinzo Abe បានអំពាវនាវឲ្យរដ្ឋាភិបាលពិនិត្យមើលឡើងវិញការលុបចោលបទហាមឃាត់អនុវត្តសិទ្ធិការពារ សមូហ ភាព រដ្ឋាភិបាលអាមេរិកបានគាំទ្រសេចក្តីសម្រេចនេះ។ ថ្លែងមតិចំពោះ មុខមជ្ឈដ្ឋាន អ្នកសារព័ត៌មាន នាថ្ងៃទី ១៥ ឧសភា អ្នកនាំពាក្យក្រសួងការបរទេស អាមេរិក លោកស្រី Marie Harf បានលើកច្បាស់ថា៖ វ៉ាស៊ីនតោនគាំទ្រតូក្យូពិភាក្សា លទ្ធភាព អនវុត្តសិទ្ធិការពារសហមូហភាពតាមរដ្ឋធម្មនុញ្ញនៃប្រទេសនេះ។ ក្នុង ពេលនោះ ក្រសួងការពារប្រទេសអាមេរិកក៏បានគាំទ្រកាយវិការនេះរបស់តូក្យូ ហើយសង្កត់ធ្ងន់ថា ៖ រដ្ឋាភិបាលអាមេរិកជឿជាក់ជប៉ុននឹងរក្សាប្រពៃណីគោរព សន្តិភាព។ ការលុបចោល បទហាមឃាត់អនវុត្តសិទ្ធិការពារសមូហភាពមាន ន័យថា៖ ជប៉ុនអាចអនុវត្តសិទ្ធិការពារ សម្ព័ន្ធមិត្តមួយ ដូចជា អាមេរិក ក្នុងករណី ប្រទេសនេះទទួលរងការវាយប្រហារក្នុងពេលប្រទេសជប៉ុនមិនទទួលរងការ វាយប្រហារក៏ដោយ៕
Related





