អាមេរិកគាំទ្រសន្និសីទកំពូលរវាងចិនជប៉ុននិងកូរ៉េខាងត្បូង
03/11/2015 10:17
(VOVworld)-នាថ្ងៃទី២វិច្ឆិកា រដ្ឋាភិបាលអាមេរិកបាន គាំទ្រសន្និសីទកំពូលត្រីភាគី រវាងជប៉ុនចិននិងកូរ៉េខាងត្បូង

អាមេរិកគាំទ្រសន្និសីទកំពូលរវាងចិនជប៉ុននិងកូរ៉េខាងត្បូង (VOVworld)-នាថ្ងៃទី២វិច្ឆិកា រដ្ឋាភិបាលអាមេរិកបានគាំទ្រសន្និសីទកំពូលត្រីភាគី រវាងជប៉ុនចិននិងកូរ៉េខាងត្បូង ដែលបានប្រព្រឹត្តទៅនៅក្រុងសេអ៊ូលរបស់កូរ៉េខាង ត្បូង។ តាមនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងបីបានព្រមព្រៀងចាប់ផ្តើមឡើង វិញរាល់កិច្ចចរចារជាប្រចាំឆ្នាំដែលអាក់ខានអស់រយៈពេល៣ឆ្នាំមក។ថ្លែងមតិជាមួយ មជ្ឈដ្ឋានសារព័ត៌មានប្រធាននាយក ដ្ឋានសាព័ត៌មាននៃក្រសួងការបរទេសអាមេរិក Elizabeth Trudeun បានឲ្យដឹងថា វ៉ាស៊ីនតោនគាំទ្ររាល់ការខំប្រឹងប្រែងកែលំអរទំនាក់ ទំនងរវាងកូរ៉េខាងត្បូង ជប៉ុន និងចិន ព្រមទាំងសម្តែងនូវការជឿជាក់ថា ទំនាក់ទំនង មានចរិត្តលក្ខណៈស្ថាបនា នេះនឹងជួយឧបត្ថម្ភដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ ក៏ដូចជានាំមកនូវផលប្រយោជ ន៍ជាច្រើនផងដែរ៕
Related
More




