អាមេរិកគោរពទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយអាស៊ាន
12/03/2017 07:59
(VOVworld) – រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson នាថ្ងៃទី ១១ មិនា បានជួបធ្វើការជាមួយបណ្ដា ឯកអគ្គរដ្ឋទូតរបស់ប្រទេសជាសមាជិកអាស៊ាន ប្រចាំនៅ វ៉ាស៊ីនតោន។

អាមេរិកគោរពទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយអាស៊ាន (VNA) (VOVworld) – រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson នាថ្ងៃទី ១១ មិនា បានជួបធ្វើការជាមួយបណ្ដាឯកអគ្គរដ្ឋទូតរបស់ប្រទេសជាសមាជិក អាស៊ាន ប្រចាំនៅវ៉ាស៊ីនតោន។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Pham Quang Vinh បានចូលរួមព្រឹត្តិការណ៍នេះ។ ក្នុងជំនួបលើកនេះ រដ្ឋមន្ត្រីការ បរទេសអាមេរិក លោក Tillerson បានអះអាងថា៖ អាមេរិកជា និច្ចកាលគោរព ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយអាស៊ាន ហើយបង្កើន កិច្ចសហប្រតិបត្តិការជាមួយសមាគមនិងប្រទេសជាសមាជិកនានាដើម្បី សន្តិភាពសន្តិសុខនិងភាព សម្បូររុងរឿងក្នុងតំបន់ ក៏ដូចជា ទប់ទល់នឹង ការសាកល្បងរួមនាបច្ចុប្បន្ន។ រដ្ឋមន្ត្រីការបរទេសអាមេរិកក៏បានអះអាង នូវកិច្ចសន្យាសហប្រតិបត្តិការជាមួយ តំបន់ខាងយុទ្ធសាស្ត្រនិងសេដ្ឋកិច្ច ព្រមទាំង ឲ្យដឹងថែមទៀតថា៖ អាមេរិកនឹង ចូលរួមយ៉ាងសកម្មក្នុងវេទិកា ក្នុងតំបន់រួមមានរបស់អាស៊ាននិងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី- ប៉ាស៊ីហ្វិក (APEC) ផងដែរ៕
Related





