អាមេរិកគួបផ្សំគោលនយោបាយការទូតជាមួយបន្ថែមទណ្ឌកម្មចំពោះអ៊ីរ៉ង់
01/03/2012 11:08
អ្នកនាំពាក្សវិមានសរJay Carney បានថ្លែងកាលពីថ្ងៃទី ២៩ខែកុម្ភះថា៖ អាមេរីកនៅតែបន្តគោលនយោបាយ ការទូតព្រមជាមួយការបង្កើនបន្ថែមការដាក់ទណ្ឌកម្ម នុយក្លេអែរទៅលើអ៊ីរ៉ង់។
អ្នកនាំពាក្សវិមានសរJay Carney បានថ្លែងកាលពីថ្ងៃទី២៩ខែកុម្ភះថា៖ អាមេរីក នៅតែបន្តគោលនយោបាយការទូតព្រមជាមួយការបង្កើនបន្ថែមការដាក់ទណ្ឌកម្មនុយក្លេអែរទៅលើអ៊ីរ៉ង់។មន្ត្រីរូបនេះធានាថា៖រហូតមកដល់ពេលនេះTehranមិនទាន់ មានការរីកចំរើនខ្លាំងណា១ក្នុងកម្មវិធីនុយក្លេអែរក៏ដូចជាមិនទាន់ចាប់ផ្តើម ផលិត គ្រាប់បែកបរមាណូឡើយ។ដោយការថ្លែងមតិនេះលោកJay Carney ក្លាយទៅ ជាមន្រ្តី ថ្មីបំផុតរបស់អាមេរិកដែលប្រកាសដោយចំហរថា៖ អ៊ីរ៉ង់គ្មានគំនិតផលិតអាវុធ នុយក្លេ អែរទេ។កាយវិការនេះត្រូវបានចាត់ទុកជាចំណែក១ក្នុងបណ្តាការខំប្រឹងប្រែង របស់ រដ្ឋអំណាចប្រធានាធិបតី Barak Obama សំដៅលើកឡើងនូវសាររួម១ដើម្បី ត្រៀមរៀបចំ ឲ្យជំនួបកំពូលអាមេរិក-អ៊ីស្រាអែលនៅវិមានសរនាថ្ងៃទី៥ខែមិនាខាងមុខ។អាមេរិក នឹងប្រទេសសំព័ន្ធមិតកំពុងព្រួយបារមណ៏ថា៖អ៊ីស្រាអែលនឹងសំរេចវាយប្រហារទៅលើ បណ្តាមូលដ្ឋាននុយក្លេអែររបស់អ៊ីរ៉ង់-ជាប្រការដែលអាចបណ្ដាលឲ្យមាន ផលវិបាក ដែលមិនអាចទាយទុកជាមុនចំពោះតំបន់បានឡើយ។ក្នុងព្រិត្តិការណ៏១ផ្សេងទៀត៖ ថ្ងៃទី២៩ខែកុម្ភះ មេបញ្ជាករកងទ័ពជើងអាកាសអាមេរិកឧត្តមសេនីយ៏Norton Schwartzប្រការសថា៖កងជើងអាកាសអាមេរិកអាចវាយប្រហារទៅលើអ៊ីរ៉ង់បើសិន ជាបណ្តាការខំប្រឹងប្រែងការទូតត្រូវបរាជ័យ៕
Related






