VOV WorldVOV World
អាមេរិកនិង EU បង្កើនបន្ថែមបទដាក់ទណ្ឌកម្មលើរុស្ស៊ី
17/07/2014 11:12
Vovworld-នាថ្ងៃទី១៦កក្កដា រដ្ឋអំណាច​របស់​ប្រធានាធិបតីអាមេរិកលោក Barack Obama បានអនុម័តបន្ថែមបទដាក់​ទណ្ឌកម្ម​​លើរុស្ស៊ី។
អាមេរិកនិង EU បង្កើនបន្ថែមបទដាក់ទណ្ឌកម្មលើរុស្ស៊ី
        Vovworld-នាថ្ងៃទី១៦កក្កដា រដ្ឋអំណាច​របស់​ប្រធានាធិបតីអាមេរិកលោក Barack Obama បានអនុម័តបន្ថែមបទដាក់​ទណ្ឌកម្ម​​លើរុស្ស៊ី។ មូលហេតុដាក់ ទណ្ឌកម្មត្រូវបាន​ក្រសួងហិរញ្ញវត្ថុអាមេរិកនាំចេញគឺការជ្រៀតជ្រែករបស់រុស្ស៊ី ទៅលើប្រទេសជិតខាងអ៊ុយក្រែន។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាន ប្រធានាធិបតី Barack Obama បានឲ្យដឹងថា គោលដៅដាក់ទណ្ឌកម្មគឺមានដាក់ បន្ថែមសម្ពាធលើរុស្ស៊ី។ តាមសេចក្តីប្រកាសរបស់ក្រសួងហិរញ្ញវត្ថុ​អាមេរិកថា បណ្ដាវិធានការដាក់ទណ្ឌកម្មថ្មីតម្រង់ទៅលើអង្គការបណ្ដាវិស័យស្នូលរបស់​ខឿនសេដ្ឋកិច្ចរុស្ស៊ីពីក្រុមហ៊ុនថាមពលដល់ធនាគារនិងក្រុមហ៊ុនការពារជាតិ។ អ្នក​នយោបាយរុស្ស៊ីមួយចំនួនក៏ស្ថិតក្នុងក្របខ័ណ្ឌដាក់ទណ្ឌកម្មនេះដែរ។         ក្នុងពេលនោះបណ្ដាថ្នាក់ដឹកនាំសហភាពអឺរ៉ុប (EU) បន្ទាប់ពីប្រជុំនៅ​សន្និសីទ ​កំពូល EU នៅ Brussels (បែលហ្ស៊ីក) នាថ្ងៃទី១៦កក្កដាក៏បាន​ចេញ​សេចក្តី​ថ្លែងការណ៍ឯកភាពរឹតបន្តឹងបទដាក់ទណ្ឌកម្មតម្រង់ទៅលើរុស្ស៊ី ក្នុង​នោះ​គួរឲ្យយក ចិត្តទុកដាក់គឺការផ្អាកខ្ទង់វិនិយោគថ្មីចូលមករុស្ស៊ីរបស់ធនាគារ​វិនិយោគអឺរ៉ុប (EIB) និងធនាគារសំរាប់ការអភិវឌ្ឍន៍និងសាងសង់អឺរ៉ុប (EBRD)។         រីឯខ្លួនវិញប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានអះអាងថា បណ្ដា​វិធានការដាក់ទណ្ឌកម្មលើរុស្ស៊ីរបស់លោកខាងលិចជាការត្រិះរិះហួស​សម័យមុន នេះ១០ដល់១៥ឆ្នាំទៅហើយ៕