អាមេរិកនិង EU បញ្ចប់វង់ចរចារដំបូងអំពីកិច្ចព្រមពៀង TTIP
13/07/2013 08:48
(VOVworld) – នាថ្ងៃទី ១២ កក្កដា បណ្ដាអ្នកចរចារពាណិជ្ជកម្មរបស់អាមេរិកនិង សហភាពអឺរ៉ុប (EU) បានបញ្ចប់វង់ចរចារដំបូងអំពីកិច្ចព្រមពៀងដៃគូរវិនិយោគនិង ពាណិជ្ជកម្មអន្តរមហាអាត្លង់ទិក (TTIP) ។

បណ្ដាអ្នកចរចារពាណិជ្ជកម្មរបស់អាមេរិកនិង សហភាពអឺរ៉ុប (EU) បានបញ្ចប់វង់ចរចារដំបូងអំពីកិច្ចព្រមពៀងដៃគូរវិនិយោគនិង ពាណិជ្ជកម្មអន្តរមហាអាត្លង់ទិក (TTIP) ។(Image: VOV World) (VOVworld) – នាថ្ងៃទី ១២ កក្កដា បណ្ដាអ្នកចរចារពាណិជ្ជកម្មរបស់អាមេរិកនិងសហភាព អឺរ៉ុប (EU) បានបញ្ចប់វង់ចរចារដំបូងអំពីកិច្ចព្រមពៀងដៃគូរវិនិយោគនិងពាណិជ្ជកម្មអន្តរ មហាអាត្លង់ទិក (TTIP) ។ ថ្លែងមតិក្នុងសន្និសីទការសែតបន្ទាប់ ពីបញ្ចប់រង់ចរចារ ប្រធាន ក្រុមចរចាររបស់ EU លោក Ignacio Garcia – Bercerco បានឲ្យដឹងថា៖ តាមរយៈវង់ចរចារ យ៉ាងសកម្មនេះ បណ្ដាភាគីបាននាំ ចេញយថាទស្សនិងរបៀបទាក់ទងផ្ទាល់ផ្សេងៗ សំដៅទទួលបានលទ្ធផលល្អជាង បំផុតលើវិស័យទាំង ២០ ចំណុះ TTIP។ លោក Bercerco បានអះអាង ថា៖ ដោយមិនអើពើរដល់ជំលោះជុំវិញកម្មវិធីចារកម្មរបស់អាមេរិកចំពោះ EU ភាគីទាំង ២ បានបញ្ចប់វង់ចរចារឯកភាពមួយប្រកបដោយជោគជ័យ ដើម្បីចាប់ ផ្តើមវង់ ចរចារទី ២ ដែលគ្រោងប្រព្រឹត្តទៅនៅទីក្រុង Brussels បែលហ្ស៊ីក នាថ្ងៃទី ៧ ខែតុលា ខាងមុខ។ រីឯខ្លួនវិញ ដំណាងនៃក្រុមចរចារអាមេរិក លោក Dan Mullaney បានវាយតំលៃ វង់ចរចារលើកនេះបានប្រព្រឹត្តទៅយ៉ាងសកម្ម ភាគីទាំង ២ បានឯកភាពអំពីរបៀបវារៈ ដើម្បីទទួលបានការព្រមព្រៀង នាចុងឆ្នាំ ២០១៤៕
Related





