VOV WorldVOV World
អាមេរិកនិងជប៉ុនបង្កើនទំនាក់ទំនងសម្ពូ័ន្ធមិត្ត សន្តិសុខ
23/02/2013 09:06
(VOVworld) – អាមេរិកនិងជប៉ុនអះអាងនូវការបង្កើន ទំនាក់ទំនងសម្ព័ន្ធមិត្ត​សន្តិសុខទ្វេភាគីនិងបន្តអនុវត្ត គោលនយោបាយមឹងម៉ាត់ចំពោះសាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។
អាមេរិកនិងជប៉ុនបង្កើនទំនាក់ទំនងសម្ពូ័ន្ធមិត្ត សន្តិសុខ
(VOVworld) – អាមេរិកនិងជប៉ុនអះអាងនូវការបង្កើនទំនាក់ទំនងសម្ព័ន្ធមិត្ត​សន្តិសុខ ទ្វេភាគីនិងបន្តអនុវត្តគោលនយោបាយមឹងម៉ាត់ចំពោះសាធារណៈរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ។ សេចក្តីថ្លែងការពោលខាងលើត្រូវបាននាំចេញ​ក្នុងការចរចាររវាង ប្រធានាធិបតីអាមេរិក លោក Barack Obama និង នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ដែលបានប្រព្រឹត្តទៅ នៅសេតវិមាន នាព្រឹកថ្ងៃទី ២៣ កុម្ភៈ (តាមម៉ោងវៀតណាម) ។ ក្នុងជំនួបចរចារនេះ ថ្នាក់ដឹកនាំ ទាំង ២ រូប បានសង្កត់ធ្ងន់ថា៖ អាមេរិកនិងជប៉ុននឹង សហប្រតិបត្តិការយ៉ាងជិត ស្និត ដើម្បីបង្កើនស្ថិរភាពនិងជំរុញកំណើនសេដ្ឋកិច្ចក្នុង តំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ប្រធានាធិបតី Barack Obama បានឲ្យដឹងថា៖ “យើងខ្ញុំឯកភាពថា៖ អាទិភាពជួរមុខរបស់ប្រទេសទាំង ២ គឺ​ ការធានាកំណើនសេដ្ឋកិច្ច ។ យើងខ្ញុំនឹងពិភាក្សារាល់បញ្ហា ក៏ដូចជា វិធានការ ដើម្បីជំរុញពាណិជ្ជ កម្មនិងកំណើន សេដ្ឋកិច្ច ជាជំហានៗ សំដៅបង្កឱកាសជាច្រើនថែមទៀត សំរាប់អាមេរិកនិងជប៉ុន ទៀតផង។” អាមេរិកនិងជប៉ុនអះអាងនូវការបង្កើនទំនាក់ទំនងសម្ព័ន្ធមិត្តសន្តិសុខទ្វេភាគីនិងបន្តអនុវត្តគោល នយោបាយមឹងម៉ាត់ចំពោះសាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ (Image: Internet) ប្រធានាធិបតី Barack Obama បានលើកច្បាស់ថា៖ ទំនាក់ទំនងសម្ព័ន្ធមិត្ត អាមេរិក-ជប៉ុន គឺជាគ្រិះស្ថានស្នូលនៃស្ថិរភាពក្នុងតំបន់។​ រីឯខ្លួនវិញ នាយករដ្ឋ មន្ត្រីជប៉ុន លោក Shinzo Abe បានអះអាងថា៖ ជំនឿជាក់ក្នុងទំនាក់ទំនងរវាង ប្រទេសទាំង ២ ត្រូវបានស្តាឡើង វិញ។ តូក្យូនឹងមានប្រតិកម្មយ៉ាងប្រយ័ត្ធប្រ យែងបំផុតចំពោះជំលោះដែនដីជាមួយចិន។ តាមសេចក្តីប្រកាសសារព័ត៌មាននៃសេតវិមានឲ្យដឹងថា៖ អាមេរិកនិងជប៉ុននឹងបន្តជួប ចរចារអំពីកិច្ចព្រមព្រៀងដៃគូរអន្តរប៉ាស៊ីហ្វិក (TPP) តទៅទៀត។ ដំណើរទស្សកិច្ចនៅ អាមេរិករបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe គឺជាការខំប្រឹងប្រែងជំរុញទំនាក់ ទំនងដៃគូរសន្តិសុខរវាងប្រទេសទាំង ២ ឲ្យខ្លាំងក្លាថែមទៀត ក្នុងកាលៈទាសៈ ជំលោះ ជំវិញប្រជំកោះ ដែលភាសារជប៉ុនហៅថា Senkaku ឬ ភាសារចិនហៅថា Dao Yu លើ សមុទ្រ Hoa Tung រវាងជប៉ុននិងចិន ឡើងជណ្តើរ ពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រៅពីនោះ បញ្ហានុយក្លេអ៊ែលើឧបទ្វីបកូរ៉េក៏កំពុងប្រព្រឹត្តទៅយ៉ាងស្មុគស្មាញជាងទៀត៕