អាមេរិកនិងជប៉ុនដំណើរការកិច្ចចរចារ TPPជាបន្ត
28/03/2014 10:51
(VOVworld)-ក្នុងក្របខ័ណ្ឌនៃការចរចារលើកិច្ចព្រម ព្រៀងដៃគូរអន្តរប៉ាស៊ីហ្វិក (TPP)នាថ្ងៃទី២៧មិនា

តំណាងចូលរួមកិច្ចចរចារ TPP ១នៅសឹង្ហបុរី (រូបថតៈAFP) (VOVworld)-ក្នុងក្របខ័ណ្ឌនៃការចរចារលើកិច្ចព្រមព្រៀងដៃគូរអន្តរប៉ាស៊ីហ្វិក (TPP)នាថ្ងៃទី២៧មិនា បណ្តាមន្រ្តីពាណិជ្ជកម្មអាមេរិកនិងជប៉ុនបានពិភាក្សាជាបន្ត អំពីរាល់បញ្ហាស្មុគស្មាញដូចជាកម្រិតគយចំពោះទំនិញកសិផល និងអង្គភាពអាជី វកម្មអាមេរិកជ្រៀតចូលទីផ្សាររថយន្តជប៉ុន។ ចូលរួមការពិភាក្សា នៅស្ថាប័នតំ ណាងពាណិជ្ជកម្មអាមេរិកប្រចាំនៅរដ្ឋធានីវ៉ាស៊ីងតោន អាមេរិក មានវត្តមានអនុ ប្រធានក្រុមចរចារ TPP ជប៉ុន លោក Hiroshi Oe និងតំណាង រងស្តីទីពាណិជ្ជកម្ម អាមេរិកលោក Wendy Cutler។ មុននោះពីរថ្ងៃ ក្នុងកិច្ចចរចារនៅខាងក្រៅនៃសន្និ សីទកំពូលស្តីពីសន្តិសុខនុយក្លេអ៊ែរនៅប្រទេសហូឡង់ នាយករដ្ឋមន្រ្តីជប៉ុនលោក Shizo Abe និងប្រធានាធិបតីអាមេរិកលោក Barack Obama បានព្រមព្រៀងគ្នា ជម្រុញកិច្ច ចរចារ TPP៕
Related
More




