អាមេរិកនិងអាហ្គានីស្ថានជជែកអំពីពេលវេលាចុះហត្ថលេខាអនុសញ្ញាសន្តិសុខទ្វេភាគី
23/11/2013 08:40
(VOVworld)-ទោះបីជាមានការឯកភាពជាមួយគ្នាអំពី ឯកសារចុងក្រោយ ក្តី ប៉ុន្តែនាថ្ងៃ ទី២២វិច្ឆិកា

កងទ័ពអាមេរិកនៅអាហ្វហ្គានីស្ថាន (រូបថតៈAFP) (VOVworld)-ទោះបីជាមានការឯកភាពជាមួយគ្នាអំពីឯកសារចុងក្រោយក្តី ប៉ុន្តែនា ថ្ងៃ ទី២២វិច្ឆិកា រវាងអាមេរិកនិងអាហ្វហ្គានីស្ថានបានកើតមានឡើងការជជែកវែក ញែកអំពី ពេលវេលាចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី(BSA)ដែល ទាក់ទិនដល់វត្តមានរបស់ទាហានអាមេរិកនៅអាហ្វហ្គានីស្ថាន។ ប្រតិកម្មចំពោះ បញ្ហាកើតមានឡើងនេះ សេតវិមានអះអាងថា ការដែលអាមេរិកនិងអាហ្វហ្គា នីស្ថានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីក្នុងឆ្នាំ២០១៣នេះគឺជាការចាំបាច់។ អ្នកនាំពាក្យសេតវិមាន Jay Carney ព្រមានថា រដ្ឋអំណាចរបស់ប្រធានាធិបតី Barack Obama និងពិចារណាឡើងវិញរាល់ខ្ទង់ជួយឧបត្ថម្ភសម្រាប់អាហ្វហ្គានី ស្ថានប្រសិនជាប្រទេសនេះមិនចុះហត្ថលេខាលើ BSA ក្នុងឆ្នាំ២០១៣ទេនោះ៕
Related






