VOV WorldVOV World
អាមេរិកនិងអ៊ីស្រាអែលពិភាក្សាអំពីស្ថានភាពតំបន់
17/07/2012 07:15
(VOV)-នាថ្ងៃទី១៦កក្កដា ក្នុងដំណើទស្សនកិច្ចអ៊ីស្រា អែល រដ្ឋមន្រ្តីការបរទេស អាមេរិក Hillary Clinton បានមានការជួបគ្នាជាមួយប្រធានាធិបតីប្រទេសម្ចាស់ ផ្ទះ លោក Shimon Peres។ ថ្លែងមតិនៅទីនេះ លោកស្រី Clinton សង្កត់ធ្ងន់ថា
អាមេរិកនិងអ៊ីស្រាអែលពិភាក្សាអំពីស្ថានភាពតំបន់
លោកស្រី Clinton ជួបសន្ទនាជាមួយប្រធានាធិបតី អ៊ីស្រាអែលShimon Peres (VOV)-នាថ្ងៃទី១៦កក្កដា ក្នុងដំណើទស្សនកិច្ចអ៊ីស្រាអែល រដ្ឋមន្រ្តីការបរទេស អាមេរិក Hillary Clinton បានមានការជួបគ្នាជាមួយប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ លោក Shimon Peres។ថ្លែងមតិនៅទីនេះ លោកស្រី Clinton សង្កត់ធ្ងន់ថា អ៊ីស្រា អែលនិងអាមេរិកត្រូវរួមគ្នាគិតគូរនិងធ្វើសកម្មភាពដើម្បីទប់ទល់និងការផ្លាស់ប្តូរ យ៉ាងខ្លាំងក្លារដែលកំពុងប្រព្រឹត្តទៅនៅតំបន់មជ្ឈឹមបូព៌ា។ ក្នុងការជួបនេះ ភាគី ទាំងពីរបានពិភាក្សាអុំពីបញ្ហាស៊ីរី អេហ្សីបកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់និងដំណើ ការស្វែងរកសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡែទីន។ ប្រធានាធិបតី Shimon Peres បានសម្តែងអំណរគុណចំពោះរាល់ការខំប្រឹងប្រែងរបស់រដ្ឋមន្រ្តីការបរទេស អាមេរិកក្នុងដំណើការជួយឧបត្ថម្ភជម្រុញសន្តិភាពរវាងអ៊ីស្រាអែលជាមួយមជ្ឈ ដ្ឋានថ្នាក់ដឹកនាំថ្មីរបស់អេហ្ស៊ីប។         អ៊ីស្រាអែលជាដំណើរទស្សនកិច្ចចុងក្រោយរបស់លោកស្រី Clinton ក្នុង ដំណើរទស្សនកិច្ចប្រទេសចំនួន៨ ក្នុងនោះមានវៀតណាមផង៕