VOV WorldVOV World
អាមេរិកនិងរុស្ស៊ីបន្តការខំប្រឹងប្រែងការទូតដើម្បីដោះស្រាយវិបត្តិកូរ៉េខាងជើង
28/12/2017 09:02
(VOVWORLD) - នាថ្ងៃទី២៧ ធ្នូ ក្រសួងការបរទេសអាមេរិកបញ្ជាក់ថា ប្រទេសនេះនិងរុស្ស៊ី បានឯកភាពបន្តការខំប្រឹងប្រែងខាងការទូតសំដៅ ដោះស្រាយវិបត្តិទាក់ទិនដល់ការដែលកូរ៉េខាងជើងអភិវឌ្ឍន៍កាំជ្រួច នុយក្លេអ៊ែរដែលមានលទ្ធភាពវាយប្រហារទៅលើអាមេរិក។
  រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Rex Tillerson និងសមភាគីរុស្ស៊ីលោក Sergei Lavrov (រូបថត៖ AFP/TTXVN) នាថ្ងៃទី២៧ ធ្នូ ក្រសួងការបរទេសអាមេរិកបញ្ជាក់ថា ប្រទេសនេះនិងរុស្ស៊ី បានឯកភាពបន្តការខំប្រឹ ងប្រែងខាងការទូតសំដៅដោះស្រាយវិបត្តិទាក់ទិនដល់ការដែលកូរ៉េខាងជើងអភិវឌ្ឍន៍កាំជ្រួច នុយក្លេអ៊ែរដែលមានលទ្ធភាពវាយប្រហារទៅលើអាមេរិក។ វ៉ាស៊ីនតោននិងម៉ូស្គូសុទ្ធតែសង្កត់ ធ្ងន់ថាគេមិនទទួលយកការ ដែលព្យុងយ៉ាងក្លាយទៅជាមហាអំណាចពិភពលោកខាង នុយក្លេអ៊ែរឡើយ។         ក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauertបានលើកច្បាស់ថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Rex Tillerson និងសមភាគី រុស្ស៊ីលោក Sergei Lavrov បានសន្ទនាតាម ទូរស័ព្ទនាថ្ងៃទី២៦ ធ្នូ ក្រោយពីអាមេរិកនិងអ.ស. បប្រកាសដោយព្រមៗគ្នានូវ បណ្ដាបទដាក់ទណ្ឌកម្មថ្មីតម្រង់ទៅលើកូរ៉េខាងជើងក្នុងប៉ុន្មានថ្ងៃថ្មី ៗនេះ៕