VOV WorldVOV World
អាមេរិកនឹងជួយឧបត្ថម្ភវៀតណាមក្នុងការទប់ទល់នឹងបំរែបំរួលអាកាសធាតុ
16/12/2013 09:06
Vovworld-កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងនោះមានកិច្ចព្រមព្រៀងដៃគូ​អន្តរប៉ាស៊ីហ្វិក (TPP) ជាខ្លឹមសារសំខាន់មូយក្នុងចំណោមខ្លឹមសារស្នូលក្នុង​ដំណើរ​ទស្សនកិច្ចនៅវៀតណាមរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ធ្នូ។
អាមេរិកនឹងជួយឧបត្ថម្ភវៀតណាមក្នុងការទប់ទល់នឹងបំរែបំរួលអាកាសធាតុ
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម (VOV)         Vovworld-កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងនោះមានកិច្ចព្រមព្រៀងដៃគូ​ អន្តរប៉ាស៊ីហ្វិក (TPP) ជាខ្លឹមសារសំខាន់មូយក្នុងចំណោមខ្លឹមសារស្នូលក្នុង​ដំណើរ​ទស្សនកិច្ចនៅវៀតណាមរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry ចាប់ ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ធ្នូ។ តាមរបៀបវារៈ នាថ្ងៃទី១៦ធ្នូ រដ្ឋមន្ត្រី​ការបរទេស John Kerry នឹងជួបចរចារជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការ​បរទេសវៀតណាម លោក Pham Binh Minh។ រដ្ឋមន្ត្រីការបរទេសអាមេរិកក៏នឹង​មក​ជួបសម្ដែងការគួរសម នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung អគ្គលេខាបក្សកុម្មុយនីស្តវៀត ណាមលោក Nguyen Phu Trong ផងដែរ។         មុននោះនាថ្ងៃទី១៥ធ្នូ​រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry បាន​មក​ ទស្សនាស្រុក Ngoc Hien ខេត្ត Ca Mau។ នៅទីនេះ ថ្លែងមតិអំពីបញ្ហាទប់ទល់នឹង​ បំរែបំរួលអាកាសធាតុ រដ្ឋមន្ត្រី John Kerry បានឲ្យដឹងថា តាមរយៈស្ថាប័ន​អភិវឌ្ឍន៍​ អន្តរជាតិអាមេរិក (USAID) អាមេរិកសន្យាជួយឧបត្ថម្ភដោយគំរោងការ​ដោយមាន​តំលៃប្រាក់១៧លានដុល្លារអាមេរិកសំរាប់កម្មវិធីទប់ទល់នឹងបំរែបំរួល​អាកាសធាតុ នៅវៀតណាម៕

More