VOV WorldVOV World
អាមេរិកនឹងមានសកម្មភាពម្ចាស់ការនិងតឹងរឹងចំពោះការប្រើប្រាស់អំពើហឹង្សានៅសមុទ្រខាងកើត
15/07/2014 06:47
(VOVworld) – បន្ទាប់ពីព្រឹទ្ធសភាអាមេរិកអនុម័តលើ សេចក្តីសម្រេចចិត្តដែលថ្កោលទោសទង្វើបង្ករឿងហេតុ និងអំពើហឹង្សារបស់ចិននៅសមុទ្រខាងកើតនិងសមុទ្រ Hoa Tung បណ្ដាសមាជិកសភាដែលគាំទ្រសេចក្តីសម្រេច ចិត្តនេះបានចេញសេចក្តីថ្លែងការខ្លាំងក្លាដោយអះអាងនូវ កិច្ចសន្យារបស់អាមេរិកចំពោះសន្តិសុខស្ថិរភាពនិងភាព សម្បូររុងរឿងនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
អាមេរិកនឹងមានសកម្មភាពម្ចាស់ការនិងតឹងរឹងចំពោះការប្រើប្រាស់អំពើហឹង្សានៅសមុទ្រខាងកើត
ប្រធានគណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភាអាមេរិក លោក Robert Menendez (Image: VNA) (VOVworld) – បន្ទាប់ពីព្រឹទ្ធសភាអាមេរិកអនុម័តលើសេចក្តីសម្រេចចិត្តដែលថ្កោល ទោសទង្វើបង្ករឿងហេតុនិងអំពើហឹង្សារបស់ចិននៅសមុទ្រខាងកើតនិងសមុទ្រ Hoa Tung បណ្ដាសមាជិកសភាដែលគាំទ្រសេចក្តីសម្រេចចិត្តនេះបានចេញសេចក្តី ថ្លែងការ ខ្លាំងក្លាដោយអះអាងនូវកិច្ចសន្យារបស់អាមេរិកចំពោះសន្តិសុខស្ថិរភាព និងភាពសម្បូររុងរឿងនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ សេចក្តីប្រកាសសារព័ត៌មាននៃ គណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភាអាមេរិកបានដក់ស្រងពាក្យសំដីរបស់ ប្រធានគណៈកម្មាធិការនេះ លោក  Robert Menendez បានឲ្យដឹងថា៖ ក្នុងឋានៈ ជាប្រទេសអាស៊ី-ប៉ាស៊ីហ្វិក មួយ អាមេរិកមានផលប្រយោជន៍ជាតិយ៉ាងច្បាស់ លាស់ក្នុងការរក្សាស្ថិរភាពក្នុងតំបន់ ក៏ដូចជាមានផលប្រយោជន៍មិនអាចប្រកែក បានចំពោះសន្តិសុខនៃបណ្ដាសម្ព័ន្ធមិត្ត និងដៃគូរក្នុងតំបន់ ពាណិជ្ជកម្មសេរី ការគោរពច្បាប់អន្តរជាតិនិងការដោះស្រាយ​ជំលោះដោយសន្តិវិធី។ សេចក្តី សម្រេចចិត្តនៃព្រឹទ្ធសភាអាមេរិកស្តីអំពីបញ្ហាលើសមុទ្រ ខាងកើតនិងសមុទ្រ Hoa Tung បានអះអាងជាថ្មីម្តងទៀតនូវគោលការណ៍ណែនាំដ៏សែនសំខាន់ ក្នុងការបង្ហាញបណ្ដាតំលៃនិងគោលដៅក្នុងគោលនយោបាយកិច្ចការបរទេស របស់អាមេរិក។ អនុប្រធានអនុគណៈកម្មាធិការទទួលបន្ទុកបណ្ដាបញ្ហានៅអាស៊ី-ប៉ាស៊ីហ្វិក ចំណុះព្រឹទ្ធ សភាអាមេរិក លោក Ben Cardin បានអះអាងថា៖ អាមេរិកនឹង មានសកម្មភាពដើម្បីធានាការទាក់ទងផ្ទាល់ចំពោះប្រភពធនធានរួមនៅ សមុទ្រក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយនាំចេញគោលជំហរម្ចាស់ការនិង តឹងរឹងចំពោះអំពើដាក់សម្ពាធន៍ គំរាមកំហែង ឬ ការប្រើប្រាស់អំពើហឹង្សា ណាមួយ។ រីឯខ្លួនវិញ ព្រឹទ្ធសមាជិក John McCain បានប្រកាសថា៖ ដោយមានសេចក្តី សម្រេចចិត្តស្តីអំពីសមុទ្រខាងកើតនិងសមុទ្រ Hoa Tung  ព្រឹទ្ធសភាអាមេរិក បានអះអាងនូវកិច្ចសន្យាយូរអង្វែងរបស់ខ្លួនចំពោះបណ្ដាគោលការជាស្នូល លើសេរីភាពនាវាចរណ៍និងច្បាប់សមុទ្រផ្សេងៗទៀត។ ព្រឹទ្ធសភានិងប្រជាជន អាមេរិកជានិច្ចកាលរួមដំណើរជាមួយបណ្ដាប្រទេសសម្ព័ន្ធមិត្តនិងដៃគូក្នុង តំបន់អាស៊ី-ប៉ាស៊ីហ្វិកក្នុងការខំប្រឹងប្រែងដោះស្រាយជំលោះអធិបតេយ្យភាព លើសមុទ្រដោយសន្តិវិធី។ អាមេរិកនឹងបន្ត ថ្កោលទោសទង្វើដោយ​ឯកតោភាគី របស់ចិនសំដៅផ្លាស់ប្តូរស្ថានភាពជាក់ស្តែង ដោយអំពើហឹង្សានិងការបង្វឹកបង្វំ៕