VOV WorldVOV World
អាមេរិកនឹងបញ្ឈប់ផ្គួតផ្គង់ប្រភេទអាវុធសំខាន់សំរាប់អេហ្ស៊ីប
10/10/2013 11:51
(VOVworld) – វ៉ាស៊ីនតោនបានបញ្ឈប់ផ្តល់គ្រឿង សម្ភារៈយោធាដែលមានទ្រង់ទ្រាយធំ រួមជាមួយ ចំនួនប្រាក់ជំនួយជិត ២៦០ លាន ដុល្លាអាមេរិក សំរាប់អេហ្ស៊ីប។
អាមេរិកនឹងបញ្ឈប់ផ្គួតផ្គង់ប្រភេទអាវុធសំខាន់សំរាប់អេហ្ស៊ីប
អាមេរិកនឹងបញ្ឈប់ផ្គួតផ្គង់ប្រភេទអាវុធសំខាន់សំរាប់អេហ្ស៊ីប (Image: Vietnamplus) (VOVworld) – នាថ្ងៃទី ៩ តុលា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Jen Paski បានលើកច្បាស់ថា៖ វ៉ាស៊ីនតោនបានបញ្ឈប់ផ្តល់គ្រឿងសម្ភារៈយោធា ដែលមានទ្រង់ទ្រាយធំ រួមជាមួយចំនួនប្រាក់ជំនួយជិត ២៦០ លាន ដុល្លាអាមេរិក សំរាប់អេហ្ស៊ីប។ ប៉ុន្តែ លោកស្រី Paski បានឲ្យដឹងទៀតថា៖ សេចក្តីសម្រេចពោល ខាងលើគ្រាន់តែជាបណ្ដោះអាសន្នដោយសារអេហ្ស៊ីបកំពុងឆ្ពោះទៅការបង្កើត “រដ្ឋាភិបាលពហុតំណាងមួយ” តាមរយៈការបោះឆ្នោត សេរីភាពនិងសមភាព។ តាមមជ្ឈដ្ឋានមន្ត្រីអាមេរិកថា៖ អាមេរិកនឹងបញ្ឈប់ ផ្គួតផ្គង់ប្រភេទអាវុធសំខាន់ សំរាប់អេហ្ស៊ីប ដូចជា យន្តហោះ Apache យន្តហោះចំបាំង F-16 ជាដើម។ ប៉ុន្តែ កញ្ចប់ជំនួយសំរាប់សុខាភិបាល អប់រំ ការប្រឆាំងនឹងភេវរកម្មនិងការធានា សន្តិសុខព្រំដែននៅរក្សារ ផងដែរ៕