VOV WorldVOV World
អាមេរិកផ្តល់ជំនួយសំរាប់ Kenya ក្នុងការប្រយុទ្ធប្រឆាំងនឹងពួកឧទ្ទាម Al-Shabaab
04/05/2015 08:48
(VOVworld) – នាថ្ងៃទី ៣ ឧសភា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានមកបំពេញទស្សនកិច្ចនៅ Kenya ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសន្តិសុខ ទ្វេភាគីក្នុង នោះមានសំណើរផ្តល់សុំការជួយឧបត្ថម្ភពីប្រទេសនេះក្នុង ការប្រយុទ្ធប្រឆាំងនឹងពួកឧទ្ទាម Al-Shabaab ដែលកំពុង ដំណើរការវាយប្រហារដ៏បង្ហូរឈាមនៅ Kenya និង អាហ្វ្រិកខាងកើត។
អាមេរិកផ្តល់ជំនួយសំរាប់ Kenya ក្នុងការប្រយុទ្ធប្រឆាំងនឹងពួកឧទ្ទាម Al-Shabaab
អាមេរិកផ្តល់ជំនួយសំរាប់ Kenya ក្នុងការប្រយុទ្ធប្រឆាំងនឹងពួកឧទ្ទាម Al-Shabaab (Image: VNA) (VOVworld) – នាថ្ងៃទី ៣ ឧសភា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានមកបំពេញទស្សនកិច្ចនៅ Kenya ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ សន្តិសុខទ្វេភាគីក្នុងនោះមានសំណើរផ្តល់សុំការជួយឧបត្ថម្ភពីប្រទេសនេះក្នុង ការប្រយុទ្ធប្រឆាំងនឹងពួកឧទ្ទាម Al-Shabaab ដែលកំពុងដំណើរការវាយប្រហារ ដ៏បង្ហូរឈាមនៅ  Kenya និងអាហ្វ្រិកខាងកើត។ មន្ត្រីមួយរូបរបស់ក្រសួងការ បរទេសអាមេរិកបានឲ្យដឹងថា៖ ដំណើរទស្សនកិច្ចរបស់លោក Kerry គឺសំដៅត្រៀម រៀបចំឲ្យដំណើទស្សនកិច្ចនៅ Kenya របស់ប្រធានាធិបតីអាមេរិក លោក Barack Obama នាចុងខែ កក្កដា ខាងមុខ។ តាមគំរោង លោក Kerry នឹងជួបចរចារជាមួយ ប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ លោក  Uhuru Kenyatta និងបណ្ដាមន្ត្រីជាន់ខ្ពស់ ផ្សេងៗនៃប្រទេសនេះ ផងដែរ៕