VOV WorldVOV World
អាមេរិកប្រកាសក្រុមទាហាន IS ត្រូវបានហ៊ុំព័ទ្ធទាំងស្រុងនៅទីក្រុង Mosul អ៊ីរ៉ាក់
13/03/2017 10:04
(VOVworld) – បេសកជនរបស់អាមេរិកក្នុងសម្ព័ន្ធភាព អន្តរជាតិប្រយុទ្ធប្រឆាំង នឹងអង្គការរដ្ឋឥស្លាម (IS) លោក Brett McGurk​នាថ្ងៃទី ១២ មិនា បានប្រកាស ថា៖ ក្រុមទាហាន IS ត្រូវបានហ៊ុំព័ទ្ធទាំងស្រុងនៅ ទីក្រុង Mosul អ៊ីរ៉ាក់។
អាមេរិកប្រកាសក្រុមទាហាន IS ត្រូវបានហ៊ុំព័ទ្ធទាំងស្រុងនៅទីក្រុង Mosul អ៊ីរ៉ាក់
អាមេរិកប្រកាសក្រុមទាហាន IS ត្រូវបានហ៊ុំព័ទ្ធទាំងស្រុងនៅទីក្រុង Mosul អ៊ីរ៉ាក់ (VNA) (VOVworld) – បេសកជនរបស់អាមេរិកក្នុងសម្ព័ន្ធភាពអន្តរជាតិប្រយុទ្ធប្រឆាំង នឹងអង្គការរដ្ឋឥស្លាម (IS) លោក Brett McGurk​នាថ្ងៃទី ១២ មិនា បានប្រកាស ថា៖ ក្រុមទាហាន IS ត្រូវបានហ៊ុំព័ទ្ធទាំងស្រុងនៅទីក្រុង Mosul អ៊ីរ៉ាក់។ លោក Brett  McGurk បានឲ្យដឹងថែមទៀតថា៖ នារាត្រីថ្ងៃទី ១១ មិនា កងពលធំ ថ្មើរជើងលេខ  ៩ របស់អ៊ីរ៉ាក់នៅទីរួមខេត្ត Badush ប៉ែកពាយព្យទីក្រុង Mosul បានកាត់ផ្តាច់ ខ្សែផ្លូវចុងក្រោយចេញពីទីក្រុងនេះ។ ក្នុងពេលនោះ មេបញ្ជាការ កំលាំងពិសេស ប្រឆាំងភេវរកម្មរបស់អ៊ីរ៉ាក់  (CTS) ឧត្តមសេនីយ៍ត្រី Maan Al Saadi បានប្រកាស ថា៖ កងកំលាំងរដ្ឋាភិបាលបានវាយបរាជ័យពួគឧទ្ទាម IS ឲ្យចេញផុតពីផ្ទៃដីជាង ៣០% តំបន់ប៉ែកខាងលិចទីក្រុង Mosul។ នេះគឺជាការបោះជំហានសំខាន់ក្នុង យុទ្ធនាការដោយទ្រង់ទ្រាយធំសំដៅដណ្តើមមកវិញទីក្រុងធំទី ២ នៅអ៊ីរ៉ាក់នោះ ពីបាតដៃរបស់ IS។ មុននោះ​ តំបន់ប៉ែកខាងកើតទីក្រុង Mosul​ត្រូវបានរំដោះ ទាំងស្រុងនាចុងខែមករាកន្លងទៅ៕