VOV WorldVOV World
អាមេរិកអះអាងនូវទំនាក់ទំនងសម្ព័ន្ធមិត្តជាមួយជប៉ុន
23/05/2016 07:24
(VOVworld) - ថ្លែងមតិនាថ្ងៃទី២២ ឧសភា ខណៈដែល កំពុងបំពេញទស្សនកិច្ចនៅទ្វីបអាស៊ី ប្រធានាធិបតី អាមេរិកលោក Barack Obama បានអះអាងថាដំណើរ ទស្សនកិច្ចនៅទីក្រុង Hiroshima នាពេលខាងមុខនេះ របស់លោកនឹងរួមចំណែកអះអាងនូវទំនាក់ទំនងមិត្តភាពរវាងអតីតសត្រូវទាំងពីរក្នុងសង្គ្រាមលោកលើកទី២។
អាមេរិកអះអាងនូវទំនាក់ទំនងសម្ព័ន្ធមិត្តជាមួយជប៉ុន
(រូបថត៖ ​financialpost.com) (VOVworld) - ថ្លែងមតិនាថ្ងៃទី២២ ឧសភា ខណៈដែលកំពុងបំពេញទស្សនកិច្ចនៅ ទ្វីបអាស៊ី ប្រធានាធិបតីអាមេរិកលោក Barack Obama បានអះអាងថា ដំណើរទស្សន កិច្ចនៅទីក្រុង Hiroshima នាពេលខាងមុខនេះរបស់លោកនឹងរួម ចំណែកអះអាងនូវ ទំនាក់ទំនងមិត្តភាពរវាងអតីតសត្រូវទាំងពីរក្នុងសង្គ្រាមលោក លើកទី២។ឆ្លើយ សម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន NHK របស់ជប៉ុន ប្រធានាធិបតីលោក​ Obama បានលើកច្បាស់ថា ឆ្លងផុតពីអតីតកាលមួយពោរ ពេញទៅដោយការឈឺ ចាប់និងគំនំគំគួន ទំនាក់ទំនងអាមេរិក-ជប៉ុននាបច្ចុប្បន្ន ក្លាយទៅជាទំនាក់ទំនង ដៃគូដ៏ស្អិតរមួតបំផុតលើពិភពលោក ហើយប្រទេសទាំង ពីរក្លាយទៅជាសម្ព័ន្ធមិត្ត ជិតស្និទ្ធិបំផុតរបស់គ្នា។មុននោះ សេតវិមានបានប្រកាសថា ក្នុងក្របខ័ណ្ឌដំណើរ ទស្សកិច្ចនៅទ្វីបអាស៊ីទៅកាន់វៀតណាមនិងជប៉ុន ប្រធានាធិបតីលោក Obama នឹងបំពេញដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រនៅទីក្រុង Hiroshima របស់ជប៉ុន ជាទី កន្លែងទទួលរងគ្រាប់បែកបរិមាណូចំនួន២ដោយកងទ័ព អាមេរិកទម្លាក់ក្នុងសង្គ្រាម លោកលើកទី២។ដូច្នេះហើយ លោក Obama នឹង ក្លាយទៅជាប្រធានាធិបតីអាមេរិក កំពុងកាន់អំណាចដំបូងបំពេញទស្សនកិច្ចនៅ ទីក្រុង​Hiroshima ដែលត្រូវបានគ្រាប់ បែកបរិមាណូអាមេរិកបំផ្លាញកាលពីថ្ងៃទី៦ សីហាឆ្នាំ១៩៤៥មក៕

More