អាមេរិកអះអាងនូវកិច្ចសន្យាចំពោះដំណើរសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន
13/03/2017 10:03
(VOVworld) – នាថ្ងៃទី ១២ មិនា ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានឲ្យដឹងថា៖ ក្នុងការចរចារ តាមទូរស័ព្ទរវាងលោកជាមួយប្រធានាធិបតី អាមេរិក លោក Donald Trump នាពេលថ្មីៗនេះ ថ្នាក់ដឹកនាំអាមេរិក រូបនេះបាន អះអាងនូវកិច្ចសន្យាចំពោះដំណើរសន្តិភាព រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។

ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas (VNA) (VOVworld) – នាថ្ងៃទី ១២ មិនា ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានឲ្យដឹងថា៖ ក្នុងការចរចារតាមទូរស័ព្ទរវាងលោកជាមួយប្រធានា ធិបតី អាមេរិក លោក Donald Trump នាពេលថ្មីៗនេះ ថ្នាក់ដឹកនាំអាមេរិក រូបនេះបាន អះអាងនូវកិច្ចសន្យាចំពោះដំណើរសន្តិភាពរវាងអ៊ីស្រាអែលនិង ប៉ាឡេស្ទីន។ ក្នុង ការចរចារតាមទូរស័ព្ទលើកនេះ ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានសង្កត់ធ្ងន់ជាមួយសមភាគីអាមេរិក លោក Donald Trump ថា៖ ប៉ាឡេស្ទីននឹងបន្តសហប្រតិបត្តិការជាមួយរដ្ឋអំណាច អាមេរិកសំដៅទទួលឲ្យបានខឿនសន្តិភាពលើគ្រប់ជ្រុងជ្រោយនិងសមភាព ដោយឈរលើការបង្កើតរដ្ឋ ប៉ាឡេស្ទីនមួយនៅក្បែររដ្ឋអ៊ីស្រាអែល។ ប្រធានា ធិបតី អាមេរិក លោក Donald Trump បានអញ្ជើញសមភាគីប៉ាឡេស្ទីនទៅ បំពេញ ទស្សនកិច្ចនៅអាមេរិកនាពេលខាងមុខ។ ភាគីប៉ាឡេស្ទីនចាត់ទុក សេចក្តីអញ្ជើញនេះគឺជារបត់មួយក្នុងទំនាក់ទំនងរវាងអាមេរិកនិងរដ្ឋ អំណាចជនជាតិប៉ាឡេស្ទីន៕
Related





