VOV WorldVOV World
អាមេរិកវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស Nguyen Phu Trong
28/07/2015 10:33
(VOV)_ប្រការនេះត្រូវបានឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅវៀតណាម ​លោក Ted Ossius អះអាងនៅក្នុងសន្និសីទកាសែត នាថ្ងៃទី២៨ កក្កដា ​ដើម្បី​ជូនដំណឹងអំពីលទ្ធផលនៃដំណើរទស្សនកិច្ចនៅអាមេរិក របស់អគ្គលេខាបក្ស​កម្មុយនីស្តវៀតណាម លោក Nguyen Phu Trong នាពេលថ្មីៗនេះ។
អាមេរិកវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស Nguyen Phu Trong
ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅវៀតណាម លោក Ted Ossius           (VOV)_ប្រការនេះត្រូវបានឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅវៀតណាម ​លោក  Ted Ossius អះអាងនៅក្នុងសន្និសីទកាសែត នាថ្ងៃទី២៨ កក្កដា ​ដើម្បី​ជូនដំណឹងអំពី លទ្ធផលនៃដំណើរទស្សនកិច្ចនៅអាមេរិក របស់អគ្គលេខាបក្ស​កម្មុយនីស្ត វៀត ណាម  លោក Nguyen Phu Trong នាពេលថ្មីៗនេះ។ ឯកអគ្គរដ្ឋ​ទូតលោក Ted Ossius  បានអះអាងថា៖ ដំណើទស្សនកិច្ចលើកនេះ បានបង្ហាញ​នូវការទុកចិត្តគ្នាទៅវិញ ទៅមកកាន់តែច្រើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ និងបើកចេញ ឱកាសសហប្រតិប ត្តិការនាពេលអនាគត រវាងវៀតណាមននិងអាមេរិក។            ឯកអគ្គរដ្ឋទូតលោក Ted Ossius ក៏បានអោយដឹងថា៖ បទថ្លែង​មតិរបស់​អគ្គ លេខាបក្ស Nguyen Phu Trong នៅមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រ ​និង​អន្តរជាតិ  ត្រូវបានសាធារណះមតិវាយតំលៃខ្ពស់ បើកចេញដំណាក់កាលថ្មី ក្នុង​ទំនាក់ទំនង រវាងប្រទេសទាំងពីរ។ ក៏ក្នុងដំណើរទស្សនកិច្ចនេះដែរ ភាគីទាំងពីរបាន​ចុះហត្ថលេ ខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនទៀតផង។           ឯកអគ្គរដ្ឋទូតលោក Ted Ossius ក៏បានអោយដឹងថែមទៀតថា៖ ​បន្ទាប់ពីដំ ណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់អគ្គលេខាបក្ស Nguyen Phu Trong នេះ រដ្ឋ មន្ត្រីការបរទេសអាមេរិក លោក Jonh Kerry នឹងអញ្ជើញមកបំពេញ​ទស្សនកិច្ចនៅ វៀតណាមនាខែសីហាខាងមុខនេះ ហើយចុងឆ្នាំ២០១៥នេះ ​ប្រធានាធិបតីអាមេរិក  អាចនឹងមកបំពេញទស្សនកិច្ចនៅវៀតណាមទៀតផង៕